ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ច ប្រជុំ ប្រកាសសមាសភាពក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួម អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេល ព្រឹកនេះ ក្នុងគោលបំណងឲ្យស្គាល់ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដើម្បីធ្វើយ៉ាងណាឲ្យការងារមានភាពរលូនទៅមុខជានិច្ច។ លោក បន្ដថា ក្រុមការងារត្រូវផ្ដល់អនុសាសន៍ស្ដីពី វិធីសាស្ដ្រ និងរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

សូមជម្រាបថា ក្នុងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួមចំនួន១០រូប ក្នុងនោះលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារ។

ដោយឡែក ក្រុមលេខាធិការ នៃក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួម ចំនួន៧រូប ក្នុងនោះ លោក ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ជាប្រធានក្រុមលេខាធិការ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print