ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាឆក់យកខ្សែកយុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ជិះម៉ូតូចេញពីពីវត្តកោះទៀវសំដៅទៅជ្រៃធំ ក្នុងគោលបំណងទៅហូបស៊ុបតែម្នាក់ឯង ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូតាមពីក្រោយរួចឆក់យកខ្សែកពីជនរងគ្រោះ​បានហើយក៏បង្កើនល្បឿនម៉ូតូជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូតាមទាន់ រួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍សំពៅពូនធ្វើការឃាត់ខ្លួន។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទីនៅចំណុចលើផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ.ហ៊ត សេងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសិស្ស
និងទី២-ឈ្មោះ ហាង សេងហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលាងម៉ូតូ​។ ចំណែកជនរងគ្រោះឈ្មោះ.សួន លីហួ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរនិស្សិត។ ដោយឡែកសម្ភារបាត់បង់មាន ខ្សែកប្លាទីន១ខ្សែទម្ងន់១តម្លឹង១ជីតាមការបំភ្លឺរបស់ជនរងគ្រោះ។ រីឯវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងរបស់ជនសង្សយ័។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីវត្តកោះទៀវតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងគោលបំណងទៅហូបស៊ុបនៅជ្រៃធំ ដោយមានពាក់ខ្សែកប្លាទីននៅជាប់នឹងកផងដែរ។ លុះជិះ មកដល់ចំណុចភូមិព្រែកសែម ស្រាបតែម៉ូតូជនសង្ស័យជិះមកតាមក្រោយ ពេលជិះមកដល់ទន្ទឹមជនរងគ្រោះ ជនសង្ស័យដែលអង្គុយខាងក្រោយក៏បានលូកដៃឆក់ទាញយកខ្សែករបស់ជនរងគ្រោះបានសម្រេច ហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងសំដៅទៅជ្រៃធំ។ នៅពេលនោះជនរងគ្រោះក៏បានបើកម៉ូតូរបស់ខ្លួនដេញតាមជនសង្ស័យដល់ចំណុចភូមិព្រែកស៊ឹងក្នុងឃុំសំពៅពូនក៏បានស្ទាក់ម៉ូតូជនសង្ស័យហើយបានទូរសព្ទ័ប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូនដើម្បីធ្វើការឃាត់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយបដិសេធថាខ្លួ នមិនបានឆក់ខ្សែកទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្នូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print