ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្កេតឃើញតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេជាបន្តបន្ទាប់។ សម្លៀកបំពាក់ប្រពៃណីសម្រាប់តារាស្រី៤ដួងខាងក្រោមនេះបានក្លាយជាទីចាប់អារម្មណ៍ផងដែរខណៈកាន់តែធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្រស់ស្អាតបែបសុភាពរាបសារសមជានារីខ្មែរ។

ទី១-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមានស្វាមី និងកូនប្រុសម្នាក់ប៉ុន្តែរូបរាងរបស់តារាស្រីរូបនេះនៅមិនមានការផ្លាស់ប្តូរនោះដែរ។ ក្នុងសម្លៀកបំពាក់បែបហូលត្បាញដោយស្នាដៃកូនខ្មែរអមដោយអាវប៉ាក់ពណ៌ស ច្នៃយ៉ាងប្រណីតកាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះកាន់តែលេចធ្លោរ។

ទី២-គឺតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង សុខ ពិសី។ រូបថតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែររបស់តារាចម្រៀងស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ថាពិតជាសាកសមទៅនឹងរូបរាង។ កាន់តែលេចធ្លោរក្រោយពីនាងបង្ហាញមុខនៅក្នុងពិធីបុណ្យកាន់បិណ្ឌនៅក្នុងទីវត្តអារាមមិនក្រោម៧វត្តដើម្បីឧទ្ទិសកុសលជូនម្តាយដែលទទួលមរណភាពកាលពីជាង១០ឆ្នាំមុន។

ទី៣-គឺតារាចម្រៀងមាស សុខសោភា។ មិនទាន់បង្ហាញមុខក្នុងផលិតកម្មថ្មីមែន ប៉ុន្តែមាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មីអមដោយការស្លៀកពាក់យ៉ាងសមសួនជានារីខ្មែរ។ ការច្នៃម៉ូតសម្លៀកបំពាក់អមដោយការរៀបចំតុបតែងមុខធ្វើសក់បែបខ្មែរគឺកាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះកាន់តែលេចធ្លោរនិងទទួលបានការសរសើរច្រើនពីអ្នកគាំទ្រ។

ទី៤-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា។ តារាស្រីវ័យក្បែរ៤០ឆ្នាំរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ រូបរាងស្រឡូនបែបខ្មែរបានធ្វើឲ្យនាងទទួលបានឱកាសថតផ្សព្វផ្សាយឈុតប្រពៃណីក្នុងពិធីមង្គលរបស់សម្អាងការល្បីៗមួយចំនួន ហើយមិនចម្លែកទេដែលនាងស្លៀកពាក់កាន់តែសមសួនជាមួយឈុតប្រពៃណីទៅវត្ត។

...

ក្រៅពីការសរសើរម៉ូតប្រណីតៗរបស់តារាចម្រៀងទាំងនេះក៏គេសង្កេតឃើញនារីជាច្រើនបានចម្លងម៉ូតទាំងនេះដើម្បីស្លៀកលម្អកាយចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ សម្លៀកបំពាក់សមសួនទាំងនេះក៏បានក្លាយជាការចូលរួមអភិរក្ស អភិវឌ្ឍន៍ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិផងដែរ៕ ដោយ៖ វឌ្ឍនា                 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print