នៅទីបំផុតរុស្ស៊ីទទួលបានសំណើពីអាមេរិក​និងអឺរ៉ុប​ សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់(RDIF)របស់រុស្ស៊ី បានឲ្យដឹងថា បានទទួលសំណើពីអាមេរិកនិងអឺរ៉ុប​​ សហការដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ។
លោក Kirill Dmitriev បានឲ្យដឹងថា « មានក្រុមហ៊ុនឯកជន និងមូលនិធិវិនិយោគអឺរ៉ុប​​និងអាមេរិក បានស្នើដល់ RDIF របស់រុស្ស៊ី​ ចូលរួមសហប្រតិបត្តិការគ្នាផលិតវ៉ាក់សាំង Sputnik V »។ លោក​ Kirill Dmitriev បានបន្តទៀតថា​ នៅទីបំផុត អាមេរិក និងអឺរ៉ុប បានយល់យ៉ាងច្បាស់ពី វ៉ាក់សាំងរបស់រុស្ស៊ីមានប្រសិទ្ធភាព និងសុវត្ថិភាពកម្រិតណា ។
សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Kirill Dmitriev បានបញ្ជាក់ថា «នៅពេល​នេះខ្ញុំមិនទាន់ អាចនិយាយបានច្រើនជាងនេះ​ទេ ប៉ុន្តែនឹងមានការប្រកាសពាក់ព័ន្ធខាងលើនៅពីរសប្តាហ៍ខាងមុខ​»។
លោក​Kirill Dmitriev បញ្ជាក់ថា កន្លងមកមានយុទ្ធនាការបង្ខូច បំប៉ោងព័ត៌មានពីប្រទេសលោកខាងលិចពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីថា គ្រោះថ្នាក់ និងមិនមានប្រសិទ្ធភាពជាដើម។
នៅពេលនេះវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានការបញ្ជាទិញពី២៥ប្រទេសជុំវិញពិភពលោក​។ ក្រៅពីនេះក៏មាន៣០ប្រទេសផ្សេងទៀតចាប់អារម្មណ៍ផងដែរ។ ជាមួយគ្នានេះដែរ វ៉ាក់សាំងរបស់រុស្ស៊ីបានបញ្ជូនទៅកាន់តំបន់ ជាច្រើនក្នុងប្រទេសរុស្ស៊ី ដើម្បីចាក់បង្ការដល់ពលរដ្ឋ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print