ចាប់ខ្លួនក្រុមដៃដល់ដុតបំផ្លាញជំរំជនភៀសខ្លួនធំបំផុតនៅតំបន់អឺរ៉ុប

ចែករំលែក៖

កម្លាំងប៉ូលិសប្រទេសក្រិចនៅថ្ងៃទី១៦ខែកញ្ញា បានចាប់ខ្លួនក្រុម​ជនទុច្ចរិត​ជាប់ពាក់ព័ន្ធការដុតជំរំជនភៀសខ្លួន​Moria ដែលជាជំរំធំបំផុតនៅប្រទេសក្រិច និងជាជំរំធំបំផុត​នៅក្នុងតំបន់អឺរ៉ុបផងដែរ​។

ប៉ូលិសក្រិច បានចាប់ខ្លួនមនុស្ស​៦នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងការដុតបំផ្លាញជំរំជនភៀសខ្លួន Moria នៅលើកោះ Lesbos ។ ​តាមការប្រកាសពីកម្លាំងប៉ូលិស
បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានបំផ្លាញជំរំជនភៀសខ្លួនធំបំផុត​ក្នុងប្រទេសក្រិច និងនៅតំបន់អឺរ៉ុប ទាំងមូល ។ ការដុតបំផ្លាញជំរំជនភៀសខ្លួននេះ គឺជាសកម្មភាពមានចេតនាពីក្រុម​ជនភៀសខ្លួនផ្ទាល់ ក្រោយការមិនពេញចិត្ត ទៅលើ​ច្បាប់រឹតត្បិត​នៅជំរំខាងលើ បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ​-១៩​មក។
តាមសារព័ត៌មាន Aljazeera​ បានផ្សាយថា មានជនភៀសខ្លួនជាង​១២ពាន់នាក់នៅក្នុងជំរំ Moria ភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាន ទ្វីបអាហ្វ្រិក និងស៊ីរី ត្រូវរស់នៅក្នុងភាពលំបាកបំផុត ក្រោយជំរំបានឆាបឆេះ។
ជាមួយគ្នានេះដែរ ក្រុមជនភៀសខ្លួន​បាននាំគ្នាធ្វើបាតុកម្ម ទាមទារចាកចេញ​ពីកោះ Lesbos ។ ក្រុមបាតុករបានលើកឡើងថា​ពួកគាត់រស់នៅក្នុងតង់ ប្រឈមនិឹងទុក្ខលំបាកជាច្រើន ៕ ដោយ៖ធីរីណា

...

រូបភាព៖cnn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print