ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ចិត្តខ្លាំងចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី

ចែករំលែក៖

ខេត្តសៀមរាប​៖ ​យុវជនម្នាក់ខណ:ខឹងនឹងឪពុកម្តាយស្តីបន្ទោសតិចតួចសោះចិត្តខ្លាំងបានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមស្វាយចន្ទី​ក្រោយ​ផ្ទះ​ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ នៅក្នុងភូមិត្រពាំងពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរ​ង​គ្រោះ​មានឈ្មោះ​ ស្រេង ធារ៉ា ភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំណើតភូមិលេខ ២​ឃុំ​ចំការអន្តូង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខខេត្តសៀមរាប។ កន្លងមកកូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀនហើយនៅថ្ងៃកើតហេតុបានលួចទៅសេពគ្រឿងញៀនម្តងទៀតគាត់ដឹងក៏ស្តីបន្ទោសតិចតួច តែមិននឹកស្មានថាវាគិតខ្លីទៅចងកសម្លាប់ខ្លួនបែបនេះសោះ។
ក្រោយពីទទួលព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះ​សេង​ ម៉ុង អាយុ៥៥ឆ្នាំថា កូន​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​នៅចំណុចដើម​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​រួចមក​កម្លាំង​សមត្ថកិច្ច​ជំនាញបាន​ចុះ​ពិនិត្យ​លើ​សាកសព​ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាត​ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន​ រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print