ក្នុងរយៈពេល២៤ម៉ោង ខេត្តប៉ៃលិន ទទួលបានទឹកភ្លៀងពីឥទ្ធិពលនៃព្យុះ ឈ្មោះ នូល “NOUL” ក្នុងកម្រិតពី(៧០-១០៥) មម

ចែករំលែក៖

ខេត្តប៉ៃ លិន៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ខេត្តប៉ៃលិន ទទួលបានទឹកភ្លៀងពីឥទ្ធិពលនៃព្យុះ ឈ្មោះ នូល “NOUL” ក្នុងកម្រិតពី(៧០-១០៥) មម ។ ហើយនៅវេលាម៉ោង១០:៣០ នាទីព្រឹកនេះ មានភ្លៀងបានបន្តធ្លាក់សាជាថ្មី ក្នុងកម្រិតពីខ្សោយទៅមធ្យមគ្រប់ដណ្តប់ទូទាំងខេត្តប៉ៃលិន និងតំបន់ជួរភ្នំផងដែរ ។ ចំណែកឯកម្ពស់ទឹកក្នុងដងស្ទឹង និងអូរទូទាំងខេត្ត បានកើនឡើងស្ទើរគ្រប់កន្លែង ។ ដោយឡែកស្ថានភាពទឹកស្ទឹងប៉ៃ លិន ក្នុងពេលនេះទឹកបានឡើងប្រៀបមាត់ស្ទឹងជាច្រើនកន្លែង និងបានហូរចូលតំបន់ទំនាបមួយចំនួនហើយ ក្នុងនោះហូរចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ស្ថានភាពបែបនេះ ទឹកស្ទឹងនិងអាចបន្តកើនឡើង ហូរចូលទៅតំបន់ទំនាបផ្សេងៗទៀត ដែលបង្កើតបានជាជំនន់ទឹកភ្លៀង តាមមាត់ស្ទឹងក្នុងភូមិ-ឃុំ មួយចំនួនជាប់មាត់ស្ទឹង ពិសេសក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង តាមតំបន់ខាងលើ ក៏ដូចជាបងប្អូនដែលនិយមលេងកំសាន្តតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print