ខេត្តពោធិ៍សាត់៖ សូមជម្រាបជូនដល់បងប្អូនថា នៅថ្ងៃទី២០ ខែកញ្ញានេះ វេលាម៉ោង ១២ថ្ងៃត្រង់ ផ្លូវពីឃុំប្រម៉ោយ ឆ្ពោះទៅកាន់ឃុំអូរសោម ត្រង់ចំណុចស្ពាន(ស)ហៅស្អានតាមី ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានទឹកហូរកួចយកទៅបាត់ មិនអាចធ្វើចរាចរណ៍បានទេ ។ នេះបើយោងតាមប្រភពពីយុវជនស្រុកវាលវែង សូមជូនជាដំណឹង និងសូមអរគុណ! ៕
...
ដោយ៖ សិលា