ខេត្តសៀមរាប៖ ប្រជាពលរដ្ឋច្រើននាក់នាំគ្នាភ្ញាក់ផ្អើលនិងចោមរោមមើលនៅកន្លែងកើតហេតុ បន្ទាប់ពីយុវជនម្នាក់ចុះមុជទឹកក្រោមស្ពានបុរាណតាអោង បណ្តាលឲ្យលង់ទឹកស្លាប់។
ហេតុការណ៍នេះកើតឡើង នៅរសៀល ថ្ងៃទី២០ ខែ កញ្ញាឆ្នាំ២០២០ នៅភូមិចង់ស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបហើយរហូតដល់ម៉ោង ៦ល្ងាច ទើបគេរាវរកឃើញសាកសពបញ្ជូនទៅផ្ទះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសពយុវជនដែលបានបាត់បង់ជីវិតមានឈ្មោះ ទុំ មករាអាយុ ១៨ ភេទប្រុសសញ្ជាតិខ្មែរ រស់នៅ ភូមិ កំបោរអរ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។មុនពេលកើតហេតុជនរងគ្រោះមកហែលទឹកលេងនៅចំណុចខាងលើក៏លង់ទឹកគ្មានអ្នកណាជួយទាន់ឡើយ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពហើយបានសន្និដ្ឋានថា យុវជនរូបនេះពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា
...