WHO អរគុណរុស្ស៊ីស្តីអំពីវ៉ាក់សាំង​ កូវីដ​-១៩ ខណៈពិភពលោកមានអ្នកឆ្លងកើនឡើង

ចែករំលែក៖

អន្តរជាតិ៖ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោក រកឃើញមានករណីឆ្លងកូវីដ-​១៩ថ្មីដល់ទៅជិត​ ២១០.០០០ នាក់ ​និង ស្លាប់៣៥០០នាក់ ។ តាមតួលេខថ្មីបំផុត​របស់គេហទំព័រWorldometersគិតដល់ព្រឹកថ្ងៃទី​២២ខែកញ្ញា ពិភពលោកមានករណីឆ្លងកូវីដ-​១៩ កើនឡើងដល់ទៅ ជិត៣១,៥លាននាក់ហើយនៅ២១៣ប្រទេសជុំវិញពិភពលោក​។ ជាមួយគ្នានោះក៏មានអ្នកស្លាប់ ដល់ទៅជាង ៩៦៨.០០០នាក់ ប៉ុន្តែចំនួនអ្នកព្យាបាលជាសះស្បើយវិញ មានប្រមាណ​២៣លាននាក់ផងដែរ ។
អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង​៧លាននាក់ ហើយរយៈពេល​២៤ម៉ោងកន្លងមកមានអ្នកឆ្លងថ្មី​៣២ពាន់នាក់ ។ ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩នៅអាមេរិក មានជិត ២០៥ពាន់នាក់ ហើយ​។
ឥណ្ឌាជាប្រទេសឈរលំដាប់ទីពីរ មានអ្នកឆ្លងជាង​៥,៥លាននាក់ ។ ក្នុងរយៈពេល​២៤ម៉ោង កន្លងមក ឥណ្ឌាមានអ្នកស្លាប់ជាង ១០០០នាក់​ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ ចំនួនអ្នកសា្លប់នៅឥណ្ឌាមានជិត​៨៩ពាន់នាក់ហើយ​។
នៅពេលនេះ អង្គការសុខភាពពិភពលោក WHO ​បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រុស្ស៊ី ដែលបានផលិតវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩បានជោគជ័យ​ ដែលមានឈ្មោះSputnik-V។ អគ្គនាយក WHO ​ប្រចាំនៅតំបន់អឺរ៉ុប លោកHans Kluge បានអរគុណយ៉ាងខ្លាំងដល់រុស្ស៊ីចំពោះវ៉ាក់សាំង​ប្រកបដោយប្រសិទ្ធភាពនោះ។
មន្ត្រីWHO ​បានបញ្ជាក់ទៀតថា រុស្ស៊ីបានជួយ​ផ្គត់ផ្គង់វ៉ាក់សាំង​ដល់ប្រទេស តំបន់អាស៊ីដែលមានឥណ្ឌាជាដើម និងជុំវិញពិភពលោកដើម្បី ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ កន្លងមកថ្មីៗរុស្ស៊ីព្រមព្រៀងជាមួយ​១០ ប្រទេសក្នុងនោះមានឥណ្ឌា ក្នុងការលក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១,២ពាន់លានដូស​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print