រដ្ឋបាលខណ្ឌចំការមនទទួលទេយ្យទាន និងទេយ្យវត្ថុ ពីព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង

ចែករំលែក៖

ភ្នំពេញ ៖ ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុជាច្រើនរួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៥ នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទំនប់ទឹកក្នុងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រ ទុរគតជន និងគ្រោះមហន្តរាយផ្សេងៗ។

ពិធីប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមខណ្ឌចំការមននៅពេលនេះ ធ្វើឡើងក្រោមវត្តមានលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រមកម្ពុជាខណ្ឌ និងអភិបាលរងខណ្ឌ ចៅសង្កាត់ រួមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត ។ 

លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ បានឱ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលប្រគល់ជូនដល់រដ្ឋបាលខណ្ឌ និងអនុសាខាកាកបាទក្រហមខណ្ឌនៅពេលនេះរួមមាន ៖

-អង្ករ​ ចំនួន​ ២,៨០០គីឡូក្រាម

-មី​ ចំនួន​ ១៥០កេស

-ទឹកក្រូច ៣៥កេស

-ទឹកត្រី​ ចំនួន​ ១៥យួរ

-ទឹកស៊ីអ៉ីវ​  ចំនួន​ ៣៥យួរ

-ទឹកដោះគោ​ ចំនួន​ ៦៥០កំប៉ុង

-ត្រីខ​ ចំនួន​ ៣៥យួរ

-បន្លុង​ ចំនួន​៧សម្រាប់

-ស្ករស​ ៥០០គីឡូក្រាម

-តែ​ ចំនួន​ ៥០០កញ្ចប់

-ថវិកា​ ចំនួន​ ១៤,០០០,០០០រៀល ។

ដោយឡែកសម្ភារដែលរដ្ឋបាលសង្កាត់ទាំង៦ទទួលបានក្នុង១សង្កាត់ រួមមាន៖

-អង្ករ​ ចំនួន​ ៧បាវ

-មី​ ចំនួន​ ១៥កេស

-ទឹកក្រូច ៥កេស

-ទឹកត្រី​ ចំនួន​ ២យួរ

-ទឹកស៊ីអ៉ីវ​  ចំនួន​ ២យួរ

-ទឹកដោះគោ​ ចំនួន​ ១០០កំប៉ុង

-ត្រីខ​ ចំនួន​ ៥យួរ

-បន្លុង​ ចំនួន​ ១សម្រាប់

-ស្ករស​ ៧០គីឡូក្រាម

-តែ​ ចំនួន​ ១០០កញ្ចប់

-ថវិកា​ ចំនួន​ ២,០០០,០០០រៀល ។

លោក ថេង សុថុល បានសម្តែងនូវអារម្មណ៍សោមនស្សរីករាយយ៉ាងក្រៃលែងបំផុតនូវទឹកព្រះទ័យករុណាទិគុណរបស់ព្រះចៅអធិការវត្តទួលទំពូង ដែលមានសទ្ធាជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល ។ ការប្រគល់ទេយ្យទាននៅពេលនេះមិនមែនជាលើកទី១ទេ សម្រាប់វត្តទួលទំពូង ដែលបានប្រគល់ជូនខណ្ឌចំការមន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ។ លោកអភិបាលខណ្ឌសន្យាថា នឹងនាំអំណោយទាំងនេះយកទៅចែកជូនដល់ពលរដ្ឋក្រីក្រពិតប្រាកដដោយផ្ទាល់តែ

ម្តង ។

ព្រះវិន័យវង្សា ស៊ាន ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តទួលទំពូង បានមានថេរដីកាឱ្យដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធ

បរិស័ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណៈសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ~ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតកាទាំង៧សន្តានរបស់ពួកគេដែលបានចែកឋានទៅកាន់បរលោកនៅជាតិខាងមុខ។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេរប្រគល់បន្តទៅអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកខ្វះខាត ៕ ដោយ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print