ខេត្តប៉ៃលិន÷ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបើកបុកស្លាប់ភ្លាម់ៗនៅនិងកន្លែងកើតហេតុខណៈពេលដែលមន្ត្រីរាជអាវុធហត្ថជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងដៃចូលផ្លូវវិទ្យល័យទេពនិម្មិត្តអូរតាពុកក្រោម ជិះម៉ូតូផុត ស្រាប់តែរថយន្ត៤៧០បើកមកពីលិចទៅកើតល្បឿនលឿនមិនប្រុងប្រយត្ត័រ៉េចង្កូតវ៉ាក់អើនិងម៉ូតូបត់បណ្ដាលឱ្យទៅបុកពេញទំហឹងខ្ទាត់ប្រហែល២០ម៉/ជាង ធ្វើឱ្យមន្ត្រីរាជអាវុធហត្ថខេត្តម្នាក់ប្រកាច់ស្លាប់ភ្លាម់ៗនៅនិងកន្លែងកើតហេតុ / រួចមកអ្នកបើកបររថយន្តបង្កក៏បើករថយន្តគេចចូជិតរបងវិទ្យាល័យរួចទុករថយន្តចោល នាំអ្នករួមដំណើរពីរនាក់រត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩កុម្ភៈឆ្នាំ២០១៦ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៧ផ្លូវវិទ្យល័យទេពនិម្មិត្តអូុរតាពុកក្រោម ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បុរសម្នាក់ជាជនរងគ្រោះឈ្មោះឡី សុផល ភេទប្រុសអាយុ៤៨ឆ្នាំមុខងារជាលេខាធិការនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត (ស្លាប់)ជិះម៉ូតូម៉ាក(ឌ្រិមសេរី ឆ្នាំ២០០៧ពណ៍ខ្មៅពាក់ស្លាកលេខប៉ៃលិន1A1329 រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកបើកបររថយន្តឡិចស៊ីសបង្កឈ្មោះដា ភេទប្រុសអាយុ៣៦ឆ្នាំមុខងារជាមន្ត្រីយោធានៅវរៈសេនាតូចលេខ៥០៧ព្រំដែនប៉ៃលិន បើកបររថយន្តម៉ាកឡិចស៊ីស៤៧០ពណ៍ស្ករស្លាកលេខភ្នំពេញ2V-3924។
តាមសាក្សីនៅជិតកន្លែងកើតហេតុបានរៀបរាប់ប្រាប់សមត្តកិច្ចជ់នាញបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់គេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន បានជិះម៉ូតូមួយគ្រឿងពណ៍ខ្មៅក្នុងទិសដៅពីកើតទៅក្នុងសភាពស្រវឹងមកដល់ផ្លូវបត់ឆ្វេងចូលវិទ្យល័យទេពនិម្មិត្តជិតផុត ស្រាប់តែមានរថយន្តឡិចស៊ីស៤៧០ពណ៍ស្ករបើកបរក្នុងល្បឿនលឿនមិនប្រុងប្រយត្ត័ក៏វ៉ាក់អើ បុកបណ្ដាលឱ្យបុរសជាមន្ត្រីរាជអាវុធហត្ថម្នាក់កំពង់តែជិះម៉ូតូខ្ទាត់ប្រហែល២០ម៉/ជាង (ស្លាប់នៅនិងកន្លែងភ្លាម់ៗៗ)ចំណែចអ្នកបើកបររថយន្តបង្កក៏បើករថយន្តគេចចូលផ្លូវជិតរបងវិទ្យាល័យទេពនិម្មិត្តអូរតាពុកក្រោមខាងកើត បានទុករថយន្តឡិចស៊ីស៤៧០ចោលហើយនាំគ្នារត់គេចខ្លួនទាំងអ្នករួមដំណើរ២នាក់ក្មេងៗបាត់។
ចំណែកសាកសពមន្ត្រីកងរាជអាវុធហត្ថត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍បានប្រគល់ឱ្យមេបញ្ជាការរាជអាវុធហត្ថខេត្តប៉ៃលិនយកនៅធ្វើបុណ្យតាមប្រពៃណីនៅកន្លែងកងរាជអាវុធហត្ថខេត្តតែម្តង។ រីឯរថយន្តជនបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោដឹកយកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនរងចាំការដោះស្រាយពេលក្រោយតាមច្បាប់៕
...
ដោយ៖ ស សារ៉េត