បើចេះរូបមន្តវិធីធ្វើខជើងមាន់ តាមការពន្យល់នេះ ពិតជាឆ្ងាញ់ពិសេស

ចែករំលែក៖

ភ្នំពេញ៖ រូបមន្តវិធីធ្វើខជើងមាន់ គ្រឿងផ្សំរួមមាន៖ ជើងមាន់ ១គីឡូ,ទឹក ៥ចានចង្កឹះ,ខ្ទឹមស និងម្រេចបុកចូលគ្នា ១ស្លាបព្រាបាយ,ស្ករត្នោត ៨ស្លាបព្រាបាយ,ទឹកត្រី ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស ៥-៧គ្រាប់,ខ្ទឹមស ៤កំពឹស,ទឹកក្តៅ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។
ចំពោះវិធីធ្វើដូចខាងក្រោម៖
ទី១-យកជើងមាន់កាត់ក្រចកចេញធ្វើឱ្យស្អាតលាងទឹក រួចទុកឱ្យស្រស់ទឹក។
ទី២-ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឱ្យសព្វ រួចដាក់ទឹកក្តៅ ទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរចូលគ្នាឱ្យសព្វ ហើយដួសដាក់ចានទុកមួយអន្លើ ។
ទី៣-ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ខ្ទឹមសម្រេចបុកហើយចូល ដាក់ទឹកត្រី ស្ករត្នោត និងទឹកស៊ីអ៊ីវខាប់កូរចូលគ្នាឱ្យសព្វល្អ ពុះហើយដាក់ជើងមាន់ចូលទុករម្ងាស់ឱ្យជើងមាន់ឆ្អិន។
និងទី៤-រួចរាល់ហើយដួសជើងមាន់ចេញដាក់ចាន ហូបជ្រលក់ជាមួយទឹកជ្រលក់ដែលលាយហើយឆ្ងាញ់ណាស់៕ប្រភព៖ អ៊ាង សុផល្លែត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print