តំបន់ដែលមានការរស់នៅដូចពេលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង

ចែករំលែក៖

កោះតៃវ៉ាន់ ជាតំបន់ដែលបានប្រកាសបិទទ្វារមុនគេ កាត់បន្ថយការជួបជាមួយជនបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩។ អ្វីដែលកោះតៃវ៉ាន់បានធ្វើគឺមានប្រសិទ្ធភាពបំផុត ហើយពេលនេះពលរដ្ឋមានការរស់នៅដូចធម្មតា ដែលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង។

នៅទីក្រុងតៃប៉ិ ពលរដ្ឋធ្វើដំណើរ នៅទីសាធារណៈ ដោយមិនមាន​ការបារម្ភឆ្លងកូវីដ​-១៩នោះឡើយ។ពលរដ្ឋតៃវ៉ាន់មានការរស់នៅដូចពេលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង​។ នៅតាមផ្លូវ នៅតាមរមណីយដ្ឋាននានា ពលរដ្ឋទៅហាត់ប្រាណ​និងធ្វើជួបជុំគ្នា​យ៉ាងសប្បាយដោយមិនមាន​ពាក់ម៉ាស់ទប់ស្កាត់កូវីដ​-១៩នោះឡើយ។ ប្រសិនបើអ្នកណាម្នាក់ទៅកាន់កោះតៃវ៉ាន់ នឹងមិនមានអារម្មណ៍ថាស្ថិតនៅក្នុងរដូវកាលកូវីដ​-១៩នោះឡើយ។
បច្ចុប្បន្នចំនួនអ្នកឆ្លងនៅលើពិភពលោកមានជាង​៣១លាននាក់ ​និងស្លាប់ជិតមួយលាននាក់​។ ដោយឡែកកោះតៃវ៉ាន់មានពលរដ្ឋ​ប្រមាណ​២៣លាននាក់ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ​-១៩តែ​៥០០នាក់ និងស្លាប់​៧នាក់តែប៉ុណ្ណោះ។
ភាពជោគជ័យរបស់កោះតៃវ៉ាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​ គឺកោះនេះបានបិទទ្វារតាំងពីពេលដំបូងដែលផ្ទុះឡើងនៅទីក្រុងវូហាន។ សារព័ត៌មាន CNN បានផ្សាយថា មន្ត្រីការបរទេស​កោះតៃវ៉ាន់លោក Joseph Wuបានបញ្ជាក់ថា កោះតៃវ៉ាន់​ទទួលបានបទពិសោធ​ន៍ កាលពីឆ្នាំ​២០០៣ ដោយពេលនោះជំងឺ​សារ​ (SARS) បានផ្ទុះឡើង ប៉ះពាល់យ៉ាងខ្លាំង​ ដល់កោះតៃវ៉ាន់​។
ជំងឺសារកាលពីឆ្នាំ​២០០៣ បានសម្លាប់ពលរដ្ឋតៃវ៉ាន់​១៨១នាក់​ និង​ពលរដ្ឋ​១៥០ពាន់នាក់ត្រូវកាត់ផ្តាច់ នៅដាច់ដោយឡែក ទប់ស្កាត់ការឆ្លង។ ទាំងនោះហើយបានជាកោះតៃវ៉ាន់​ចាត់វិធានការទប់ស្កាត់បានលឿនបំផុត ទើបមិនមានករណីឆ្លងកូវីដ​-១៩ច្រើនដូចប្រទេសនិងតំបន់ផ្សេងទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print