ស្ត្រីម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តដឹកអ្នកដំណើរបុកស្លាប់ហើយអ្នកបើករថយន្តបង្កគេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ពេលកំពុងតែដើរឆ្លងផ្លូវត្រូវរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំបុកស្លាប់យ៉ាងរន្ធត់បំផុត។ ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ លើផ្លូវជាតិលេខ៤ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះអាន់ គីមអុី អាយុ៤១ឆ្នាំ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្ដបង្កម៉ាក HYANDAI  ពាក់ស្លាកលេខ ភ្នំពេញ 3E-6505 របស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានបុកស្ត្រីម្នាក់ដែលកំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលលស្រុកព្រៃនប់ រីឯអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ចំណែកសពខាងក្រុមគ្រួសារ បានទទួលពីសមត្ថកិច្ចយកទៅធ្វើបុណ្យតាមប្រពៃណី ៕  

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print