រឿងព្រេងខ្មែរ÷រឿង ឈ្មួញ​ចត​ទូក​នៅ​មាត់​ច្រាំង ច្រាំង​បាក់​សង្កត់​លិច​ទូក

ចែករំលែក៖

មាន​និទាន​មួយ​ថា  មាន​បុរស​ម្នាក់​ចុះ​ទូក​ទៅ​ជួញ ដល់​នគរ​ដទៃ ទៅ​ចង​ទូក​ចត​ដេក​ឈប់​សម្រាក​កម្លាំង​នៅ​ប្រប​មាត់​ច្រាំង​មួយ​អន្លើ ច្រាំង​នោះ​បាក់​រលំ​ទៅ​លើ​ទូក​លិច​លង់​បង់​ទ្រព្យ​របស់​ឈ្មួញ​នោះ ទើប​ឈ្មួញ​នោះ​ទៅ​​ប្ដឹង​ចៅក្រម​ឲ្យ​ជំនុំ​ពិចារណា ។ កាល​ឈ្មួញ​ប្ដឹង​ដោយ​ដំណើរ​នោះ​ហើយ ចៅក្រម​ជំនុំ​ជម្រះ​ពុំ​បាន ។ ឈ្មួញ​នោះ​អង្វរ​ចៅក្រម​ឲ្យ​នាំ​ខ្លួន​ទៅ​គាល់​ព្រះ​មហាក្សត្រ ហើយ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ មក​ជួញ​ក្នុង​ព្រះ​នគរ​ព្រះ​អង្គ​បាន​ចង​ទូក​ចត​នៅ​មាត់​ច្រាំង រលំ​លើ​លិច​លង់​ទូក​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ៗ មក​ក្រាប​បង្គំ​ទូល​សូម​ព្រះ​បាទ​ជា​អម្ចាស់​ទ្រង់​ព្រះ​មេត្តា​ពិចារណា” ។ ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ព្រះ​ស្ដែង​មក​ជួញ​ក្នុង​ខេត្ត​នគរ​នេះ ជា​ផែន​ដី​យើង​ពិត​ប្រាកដ ចូរ​ព្រះ​ស្ដែង​ត្រា​រាប់​ទ្រព្យ​ទាំង​អស់​របស់​ព្រះ​ស្ដែង​បែង​ជា​ភាគ ២ យើង​នឹង​សង​ព្រះ​ស្ដែង​ភាគ ១ ” ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ បាន​ជា​ឲ្យ​សង​ភាគ ១ នោះ ដោយ​ហេតុ​ព្រះ​ស្ដែង​ពុំ​ពិនិត្យ​ពិចារណា​ឲ្យ​ដឹង​ថា​ទី​គួរ​ចត​ទូក​ឬ​មិន​គួរ, ដូច្នេះ ព្រះ​ស្ដែង​ត្រូវ​បង់​ភាគ ១ ហោង ” ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print