តោះសុភាពនារី មេផ្ទះដ៏ប្រពៃ បន្តរៀនរូបមន្តវិធីធ្វើជ្រក់ខ្ញី ងាយៗឆ្ងាញ់ៗ ជូនស្វាមីនិងគ្រួសារឱ្យពិសេសមើល៍

ចែករំលែក៖

ភ្នំពេញ៖ ចំពោះ រូបមន្តវិធីធ្វើជ្រក់ខ្ញី ងាយៗឆ្ងាញ់ៗ គឺមានគ្រឿងផ្សំ៖ ខ្ញី ១គីឡូ,ទឹកក្រូចឆ្មារ ២ចានចង្កឹះ,ស្ករស ៣ចានចង្កឹះ,ទឹកខ្មេះ ២ចានចង្កឹះ,អំបិល ១ស្លាបព្រាបាយ,ក្រឡ ឬប្រអប់ សម្រាប់ដាក់ត្រាំខ្ញី។

ចំពោះវិធីធ្វើសូមអនុវត្តដូចខាងក្រោម៖

ទី១-យកខ្ញីចិតសំបកលាងទឹកឲ្យស្អាត រួចហាន់ស្តើងៗ ហើយយកទៅលាងច្របល់ជាមួយទឹកអំបិល រួចចាក់ទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វរហូតខ្ញីរាងប្រែពណ៌ ទុកមួយអន្លើ។
ទី២-ដាំឆ្នាំងដាក់ស្ករស ទឹកខ្មេះ និងអំបិលចូលកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ បិទភ្លើងហើយទុកឲ្យត្រជាក់។
ទី៣-បន្ទាប់មកយកខ្ញីដាក់ចូលក្រឡ ឬប្រអប់ រួចចាក់ទឹកដែលកូរហើយចូល ហើយគ្របទុកចោលរយៈពេល ៣-៤ថ្ងៃ។
ទី៤-បន្ទាប់ពីនោះមកអាចយកមកហូបបានហើយ អាចទុកក្នុងទូរទឹកកកបាន ។ ពិតជាពិសេស ឆ្ងាញ់ប្លែកមាត់ រកឯណាបាន តោះរៀនធ្វើទាំងអស់គ្នា៕

ប្រភព ៖ អ៊ាង សុផល្លែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print