បញ្ជូនជនសង្ស័យ ០៤នាក់ រួមនឹងវត្ថុតាងទៅសាលា ដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:និង០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ឃុន ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

២/ ឈ្មោះ គង់ សៅសីហមាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ ផល សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់។

៤/ ឈ្មោះ សុង ម៉ុងហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការដូងប្រេង ទីលំនៅបច្ចុប្បន្នភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់។

+ វត្ថុ តាងរួមមាន :

១- ម្សៅសថ្លា ចំនួន ០៦កញ្ចប់

២ – ទូរស័ព្ទដៃ ចំនួន ០៨គ្រឿង

៣- ម៉ូតូ ចំនួន ០៣គ្រឿង ៕ដោយ៖ឆ្លាម សមុទ្រ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print