លោក ស សុខា ប្រជុំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង បានដឹកនាំអនុប្រធាន និងសមាជិក រៀបចំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបង ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត ស្រុក ក្រុង ព្រមទាំងនាយក-នាយិកាវិទ្យាល័យ ក្នុងខេត្តបាត់ដំបង។

លោកថ្លែងថា៖ ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ទី១.លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងទី២.លើកឡើងអំពីសាកលវិទ្យាល័យបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារដ្ឋដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print