ជើងហោះហើរអន្តរជាតិដំបូងគេបង្អស់របស់វៀតណាមបានមកដល់នៅថ្ងៃត្រង់ថ្ងៃទី២៥ខែកញ្ញា

ចែករំលែក៖

នៅវេលាថ្ងៃត្រង់ថ្ងៃទី​២៥ ខែកញ្ញា ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ លើកដំបូងបង្អស់របស់វៀតណាម​បានចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ ណូយបាយ (Noi Bai)នៅទីក្រុងហាណួយ ។
ជើងហោះហើរលេខ VN417 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គឺជាជើងហោះហើរអន្តរជាតិដំបូងក្រោយពីបានផ្អាកជាច្រើនខែដោយសារតែកូវីដ​-១៩ ។ ជើងហោះហើរនោះមកពីទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ។ នេះមិនត្រឹមតែជាជើងហោះហើរពាណិជ្ជកម្មដំបូងនោះឡើយ ក្រោយកូវីដ​-១៩ គឺជាជើងហោះហើរដើម្បីវាយតម្លៃពី​ការធ្វើដំណើរក៏ដូចជាការទទួលអ្នកដំណើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍។
ដើម្បីទទួលបានជើងហោះហើរនេះ ក្រសួងចរាចរណ៍ដឹកជញ្ជូនវៀតណាម និងនាយកដ្ឋានអាកាសចរណ៍វៀតណាម ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​ភ្នាក់ងារគយ ក្រសួងសុខាភិបាល និងស្ថានប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងស្អិតល្មួត ​និងវាយតម្លៃជាច្រើនខែកន្លងមកទើបអាចហោះហើរបានប្រកបដោយសុវត្ថិភាព ។
ជើងហោះហើរ លេខVN417 ​ហោះហើរចេញពីទីក្រុង​សេអ៊ូល​ទៅកាន់ទីក្រុង​ហាណូយ​របស់ក្រុមហ៊ុន Vietnam Airlines ដោយប្រើប្រាស់យន្តហោះប្រភេទAirbus A350 ។ ជើងហោះហើរនោះមានក្រុមអ្នកជំនាញ​ អ្នកវិនិយោគ​កូរ៉េខាងត្បូង​​និងពលរដ្ឋវៀតណាម​។ អ្នកដំណើរទាំងអស់​ត្រូវតែគោរពច្បាប់​ទប់ស្កាត់ការឆ្លងកូវីដ​-១៩​ ហើយអ្នកដំណើរត្រូវមាន លិខិតបញ្ជាក់​ថាអវិជ្ជមានកូវីដ​-១៩​ ដែលធ្វើតេស្តតាមកម្មវិធី​realtime PCR របស់ក្រសួងសុខាភិបាល ហើយការធ្វើតេស្តគឺធ្វើមុន​៣ថ្ងៃនៃការធ្វើដំណើរ​។​
ក្រោយពេលធ្វើដំណើរ​ចូលដល់វៀតណាម និឹងត្រូវធ្វើតេស្តរកកូវីដ​-១៩ជាថ្មី ហើយប្រសិនបើរកឃើញវិជ្ជមានកូវីដ​-១៩​​ នឹងត្រូវបញ្ជូនទៅកាន់ទីតាំងធ្វើចត្តាឡីស័កនៅវៀតណាម និងទទួលបានការថែទាំតាមច្បាប់ដែលបានចែង។​ផ្ទុយទៅវិញ បើអវិជ្ជមាននោះ អ្នកដំណើរនឹងត្រូវស្នាក់នៅក្នុងសណ្ឋាគារ ហើយនឹងបន្តត្រួតពិនិត្យ​លើកទីពីរក្នុងថ្ងៃទី​៦ បន្ទាប់ពីចូលដល់ទឹកដីវៀតណាម​។ បើគ្មានឆ្លងកូវីដ​-១៩ទេ អ្នកដំណើរអាចទៅកាន់គោលដៅរបស់ខ្លួន​បាន ប៉ុន្តែត្រូវនៅដាច់ដោយឡែកគ្រប់​១៤ថ្ងៃផងដែរ​។
ក្នុងពេលខាងមុខ​ក្រុមហ៊ុន​Vietnam Airlines នឹងបន្តហោះហើរអន្តរជាតិ ចិន វៀតណាម តៃវ៉ាន់ ឡាវ កម្ពុជា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print