នៅនាទីទី១៣ក្រុមអេស្ប៉ាញ Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្របន្ទាប់ពី David Alaba ធ្វើបាបកីឡាករ Ivan Rakitic ដោយអនុញ្ញាតឱ្យកីឡាករ Lucas Ocampos ជាស៊ុតបញ្ជូលទីនាំមុខក្រុមខ្លាំង Bayern Munich ។
បន្ទាប់ពីគ្រាប់បាល់ក្រុមអេស្ប៉ាញ Sevilla ទទួលបានគ្រាប់បាល់នាំមុខហើយ ក្រុម Bayern បានដាក់សម្ពាធយ៉ាងខ្លាំងរហូតដល់រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៣៤ ដោយកីឡាករ Leon Goretzka ។
បន្ទាប់មកក្រុម Bayern បានបង្កើតការគ្រប់គ្រងការប្រកួតឡើងវិញ ប៉ុន្តែ Robert Lewandowski និង Leroy Sane សុទ្ធតែមានគ្រាប់បាល់ស៊ុតបញ្ចូលទី។ ក្រុម Sevilla ពិតជាបង្កើតឱកាសដ៏អស្ចារ្យក្នុងការរកគ្រាប់បាល់នៅដែរ ប៉ុន្តែអ្នកចាំទី Manuel Neuer របស់ Bayern បានរក្សា និងរារាំងមិនឲ្យស៊ុតបានឡើយរហូតដល់បន្ថែមម៉ោង។
អាជ្ញាកណ្តាលបានសម្រេចបន្ថែមម៉ោង១៥នាទី រហូតមកដល់នាទីទី១០៤ ទីបំផុតក្រុម Bayern បានយកឈ្នះ Sevilla ដោយរកបានដោយកីឡាករបម្រុង Javi Martinez ។ ធ្វើឲ្យចប់ការប្រកួតក្រុម Bayern ឈ្នះក្រុម Sevilla ក្នុងលទ្ធផល២ទល់១ ។
ពានរង្វាន់ UEFA Super Cup គឺជាការប្រកួតប្រចាំឆ្នាំរវាងក្រុមម្ចាស់ជើងឯកនៃការប្រកួតកីឡាបាល់ទាត់ធំៗនៅអឺរ៉ុប២ គឺម្ចាស់ពានរង្វាន់UEFA Champions League និងម្ចាស់ពានរង្វាន់ UEFA Europa League ៕ដោយ៖ភារៈ