លោក ស សុខា អញ្ជើញក្នុងកិច្ចប្រជុំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំអនុប្រធាន និងសមាជិក រៀបចំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត ស្រុក ក្រុង ព្រមទាំងនាយក-នាយិកាវិទ្យាល័យ ក្នុងខេត្តបន្ទាយមានជ័យ ។

 លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យ មានជ័យ នេះ ធ្វើឡើងក្នុងគោលបំណង ទី១.លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងទី២.លើកឡើងអំពីសាកលវិទ្យាល័យ មានជ័យ ដែលជាគ្រឹះស្ថានសិក្សារដ្ឋដ៏ធំជាងគេ នៅក្នុងខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យមានជ័យ បច្ចុប្បន្នបាននិងកំពុងប្រែមុខមាត់ថ្មី ទាំងការគ្រប់គ្រងដឹកនាំ ការបង្រៀន ការរៀន កម្មវិធីសិក្សា ឯកសណ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សា អគារស្នាក់នៅ បណ្ណាល័យ សួនច្បារ តាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីត្រៀមទទួលសិស្ស និស្សិត ចូលរៀនឆ្នាំសិក្សាថ្មីខាងមុខនេះ ៕

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print