ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកដំណើរ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

  ប្រភពពីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរជាមួយបានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់បានហៅរថយន្តក្រុង ពីភ្នំពេញតាមផ្លូវជាតិលេខ ៥ ក្នុងចំណុចក្រុងកំពង់ឆ្នាំង ធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥.០០០រៀល ។

ពេលទៅដល់គោលដៅបុរសម្នាក់ក្នុងចំណោម៣នាក់ ក៏បានហុចលុយ ក្រដាស់១៥.០០០រៀល មួយសន្លឹក ប៉ុន្តែអ្នកបើករថយន្តក្រុងមិនទទួលយក ដោយប្រាប់ថាជាលុយវៀតណាម  អ្នកដំណើរទាំងបីនាក់ហួសចិត្ត ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០.០០០រៀលឲ្យវិញ ទើបអ្នកបើកបររថយន្តក្រុងព្រមយក ហើយអាប់អោយ៥.០០០រៀលវិញ ។ ក្រោយពីយកលុយលើកក្រោយហើយ អ្នកបើកបររថយន្តក្រុងនិងព្រូឡាន បាននិយាយពាក្យសម្ដីមិនគប្បី  ដោយនិយាយដដែល ហើយចោទថាជាលុយរបស់បរទេស ឈប់ឲ្យគេផលិតក្រដាស់ប្រាក់នេះទៀត ។

  ដោយសារតែពាក្យសំដីរបស់អ្នកបើករថយន្តក្រុង និង ព្រូរថយន្តនិយាយមិនដឹងខុសត្រូវ   អ្នកធ្វើដំណើរទាំង៣នាក់នេះខឹង ហើយបាននិយាយតបសម្តីទៅវិញខ្លះ ក៏ធ្វើឲ្យក្រុមអ្នកបើកបរថយន្តក្រុង ខឹងស្ទុះទៅទាញដែកបំពង់ទីបវាយទៅលើជនរងគ្រោះដែលជាអ្នកដំណើរទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់២នាក់  ។ ក្នុងពេលដែលអ្នកដំណើររងរបួសយកទៅមន្ទីរពេទ្យ ស្រាប់តែអ្នកបើកបររថយន្តក្រុង បានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេច រហូតដល់ស្រុកបរិបូរណ៍ទើបសមត្ថកិច្ចឃាត់រថយន្តបាន ៕

 

       

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print