អៀម សុខា ធ្វើខួបកំណើតម្តងប្រជុំសុទ្ធតែតារាល្បីនិងកញ្ញាឯកគ្រប់ជំនាន់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក អៀម សុខា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំជាលើកដំបូងក្រោយពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ។ ក្នុងចំណោមភ្ញៀវរាប់រយនាក់គេសង្កេតឃើញមានភាគច្រើនជាសិល្បករប្រុសស្រីល្បីឈ្មោះ និងកញ្ញាឯកគ្រប់ជំនាន់បង្អួតសម្រស់គ្នា។

ផ្តើមពីអ្នកជំនាញផាត់មុខធ្វើសក់សម្រាប់សិល្បករ អៀម សុខា បានវិវត្តខ្លួនជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយចំនួន ខណៈដែលពេលនេះលោកក៏ជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។ លោកបញ្ជាក់ថា នេះគឺជាលើកដំបូងដែលលោកសម្រេចចិត្តរៀបចំពិធីខួបកំណើត ហើយក៏ជាលើកចុងក្រោយដែរដែលលោករៀបចំធំបែបនេះ។ លោកថា លោកមិនចង់រំខានដល់សិល្បករច្រើនទេ ប៉ុន្តែដោយការជំរុញបន្ថែមពីក្រុមគ្រួសារមិត្តភក្កិទើបឆ្នាំនេះសម្រេចចិត្តធ្វើម្តងហើយក៏មិនរំខានពួកគាត់បន្តទៀតដែរ។ លោកថា កម្មវិធីដែលមានប្រមាណ២០តុនោះត្រូវបានពេញដែលបញ្ជាក់ថាសិល្បករទាំងអស់ពិតជាស្រលាញ់រាប់អានលោក បើទោះបីជាចំថ្ងៃដែលភ្លៀងខ្លាំងស្ទើរបាក់មេឃក៏ដោយ។ លោកថាសិល្បករល្បីឈ្មោះ និងស្រីស្រស់ប្រុសស្អាត ពិសេសកញ្ញាឯក Miss Universe Cambodia , Miss Grand Cambodia និងFreshies ស្ទើរគ្រប់ជំនាន់ចូលរួមព្រោះតែលោកក៏ជាក្រុមការងារជំនាញលើការផាត់មុខធ្វើសក់សម្រាប់ពួកគាត់តាំងពីដើមរហូតដល់បច្ចុប្បន្ន។

សម្រាប់ការងារសិល្បៈវិញតារាសម្តែងរូបនេះគ្រោងបញ្ចេញស្នាដៃសម្តែងថ្មីក្នុងភាពយន្តភាគក្នុងស្ថានីយទូរទស្សន៍មួយក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ លោករំពឹងដែរថាឆ្នាំថ្មីនឹងនាំមកនូវការងារថ្មីល្អៗសម្រាប់លោកផងដែរ៕ដោយ៖ វឌ្ឍនា

...

             

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print