លោកអភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញពីមេឃុំ​ និងសមាជិកក្រុមប្រឹក្សាឃុំសណ្តាន់​ ដាក់ពាក្យឈប់ពីតួនាទី!

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការដាក់ពាក្យឈប់ពីតួនាទី របស់មន្ត្រីនីមួយៗ កម្រនឹងកើតមាននៅកម្ពុជា លើកលែងតែក្នុងហេតុផល បញ្ហាសុខភាព ភាពចាស់ជរា ពិតប្រាកដ។ ប៉ុន្តែបើលាសុំទាំងបង្ខំចិត្ត នោះជាវប្បដិសារីបំផុតចំពោះថ្នាក់លើ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដោយអំពើអយុត្តិធម៍ គាបសង្កត់ ផ្តាច់ការ បក្ខពួកនិយម ឬមិនប្រតិភូកម្មអំណាចឱ្យជាដើម។
សូមបញ្ជាក់ថា៖ ទី១-លោក បាន ហេង សុំលាលែងពីការងារ ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៃឃុំសណ្តាន់។
ទី២-លោក អៀត សុទ្ធា អាយុ ៣០ឆ្នាំ សុំលាឈប់ពីសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ឃុំ នៃឃុំសណ្តាន់។ និងទី៣-លាឈប់ពីក្រុមប្រឹក្សាឃុំ និងជំទប់ទី១ឃុំ នៃឃុំសណ្តាន់។
ប្រភពខ្លះបានបង្ហើបថា៖ មេឃុំ​ និងសមាជិកក្រុមប្រឹក្សាឃុំសណ្តាន់​ ស្រុកសណ្តាន់​ ខេត្តកំពង់ធំសរុប​ ៣នាក់​ បានដាក់ពាក្យឈប់ពីតួនាទី! នៅក្នុងលិខិតរបស់ពួកគាត់ទាំង៣នាក់​ បង្ហាញពីហេតុផលមានជំងឺ​ និងត្រូវផ្លាស់ទីលំនៅ​ ប៉ុន្តែប្រភពផ្សេងទៀតបានលួចបង្ហេីបថា​ មកពីពួកគាត់មិនពេញចិត្តនឹងការដឹកនាំរបស់អភិបាលស្រុកសណ្តាន់​ គឺលោក​ ឡង​ គីសឹង​ ដែលពីមុនជាអតីតនាយករដ្ឋបាលសាលាខេត្ត ។ នេះជាចំណុចដែលថ្នាក់លើ ពិចារណារកនូវហេតុ និងផល អោយបានពិតប្រាកដ ចៀសវាងភាពអយុត្តិធម៍សង្គមកើតមាននៅក្នុងអង្គភាពនេះ.!
ពាក់ព័ន្ធករណីនេះ អង្គភាព «នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីលោក ឡង​ គីសឹង​ អភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខណៈគ្មានលេខទួរស័ព្ទ ។ ដោយឡែក លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖ ករណីនេះមិនពិតទេ ហើយរឿងកើតយូរមកហើយ ក្នុងនោះក៏មានការពន្យល់បកស្រាយពីខាងសមាគម ខណៈពួកគាត់មានបញ្ហាជាមួយក្រុមគ្រួសារ ។ លោកបន្តថា៖ បន្ទាប់ពីយល់ហេតុផល ពួកគាត់២នាក់បានចូលបម្រើការងារធម្មតាដល់បច្ចុប្បន្ន។ ដោយឡែកម្នាក់ទេ ដែលគាត់ផ្លាស់ប្តូរលំនៅដ្ឋាន ក៏ប្តូរការងារទៅធ្វើការនៅក្រសួងមហាផ្ទៃ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ ចំពោះការថ្នាំងថ្នាក់ ឬមានបញ្ហាអីក្នុងអង្គភាព គឺគ្មានទេ គ្រាន់តែដើមឡើយកើតចេញពីជម្លោះបញ្ហាផ្ទៃក្នុងគ្រួសារគាត់។ រឿងនេះលោកបានយកចិត្តទុកដាក់ ព្រមទាំងមានការស្រាវជ្រាវរកហេតុផលពិតផងដែរ គឺកើតចេញពីជម្លោះផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print