បាញ់ប្រហារនៅក្នុងបារ​ ប្រទេសម៉ិចស៊ីកូ ស្លាប់​១១នាក់​

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​១១នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងបារ នៃរដ្ឋ​Guanajuato ប្រទេសម៉ិចសុីកូ នាយប់ថ្ងៃទី​២៧ខែកញ្ញា។ ស្នងការប៉ូលិសរដ្ឋ​Guanajuato បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅហាងបារក្នុងទីក្រុងJaral del Progreso សម្លាប់មនុស្ស​១១នាក់ និងរបួសជាច្រើនក្នុងនោះមានម្នាក់របួសធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ​ ការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយក្រុម​មិនស្គាល់អត្តសញ្ញាណ ក៏ដូចជាមូលហេតុឈានដល់ការបាញ់ប្រហារ គឺខ្មាន់កាំភ្លើងខាងលើមកកាន់ហាងបារ​ដោយរថយន្តហើយបានបាញ់ប្រហារទៅលើមនុស្សនៅក្នុងហាង ។
រយៈពេលកន្លងមក រដ្ឋ Guanajuato ប្រទេសម៉ិចស៊ីកូ តែងតែកើតអំពើហិង្សា បង្កឡើងដោយក្រុមជួញដូរគ្រឿងញៀន​។ ក្នុងរយៈពេល​៥ខែដើមឆ្នាំ​២០២០ មានអំពើហិង្សាដល់ទៅ​១៩០០ករណីក្នុងរដ្ឋ Guanajuato គឺច្រើនជាងរដ្ឋនានាទាំងអស់​ក្នុងប្រទេសនេះ។
អំពើហិង្សា​កើនឡើងខ្ពស់ ​ចាប់តាំងពីមេដឹកនាំក្រុមជួញដូរគ្រឿងញៀនដ៏ល្បីល្បាញលោក​Antonio Yepez មកពីក្រុម​Santa Rosa de Lima ត្រូវ​កម្លាំងប៉ូលិសម៉ិចស៊ីកូចាប់ខ្លួន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print