កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩​ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ​ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩​ ឆ្នាំ២០២០ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​ ២៨-៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីសាខា​កាកបាទក្រហមកម្ពុជា​ទាំង២៥រាជធានី-ខេត្ត និងមន្ត្រីមកពីក្រសួងការងារចំនួន២នាក់ សរុបចំនួន ៥១នាក់។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំអេ នាទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសិក្ខាកាមទាំងអស់។ លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានឆ្លៀតក្នុងឱកាសយ៉ាងមមាញឹកក្នុងកិច្ចការមនុស្សធម៌ មកចូលរួមវគ្គបណ្តុះបណ្តាលបំប៉នបង្ហាត់គ្រូវិជ្ជាសង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីរំលឹកជំនាញឡើងវិញ និងបន្ថែមនូវជំនាញ ចំណេះដឹងថ្មីៗ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងពិនិត្យចំណុចខ្វះខាតកែសម្រួលកំហុសឆ្គង ក្នុងការអនុវត្តជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងការពារខ្លួនឯងឲ្យមានសុវត្ថិភាពផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print