ប្រធានាធិបតីកូរ៉េខាងត្បូង ៖ ការសុំទោសរបស់ គីម ជុងអ៊ុន «ជារឿងពិសេស មិនធ្លាប់មាន»

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង ហាក់បីដូចជាមិនថ្កោលទោស កូរ៉េខាងជើងនោះឡើយ ផ្ទុយទៅវិញលោកបាន​ចាត់ទុកថាការសុំទោសរបស់មេដឹកនាំគីម ជុងអ៊ុន គឺជារឿងមិនធ្លាប់កើតមានឡើង ។ ការដែលមន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅព្រំដែន មានអត្ថន័យនយោបាយ ស៊ីជម្រៅ​។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេ
អុីន ​បានចាត់ទុក​​ការសុំទោសរបស់មេដឹកនាំ គីម ជុងអ៊ុន ជាករណីពិសេសមិនធ្លាប់កើតមានឡើយ​ ។ មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រទេសទាំងពីរនិឹងតភ្ជាប់កិច្ចពិភាក្សាឡើងវិញក្នុងពេលឆាប់ៗខាងមុខ​ដើម្បីឈានដល់សន្តិភាពពេញលេញ។
ប្រធានាធិបតី មូន ជេអុីន បានប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ថា «ទាំងនោះជារឿងពិសេសមិនធ្លាប់មាន ហើយការសុំទោសនោះគឺចេញពីមាត់របស់មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់ និងធ្វើឡើងភ្លាមៗក្រោយ ទទួលបានព័ត៌មានថា មន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ តាមច្បាប់ការពារព្រំដែន​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​។​
នៅក្នុងសេចក្តីប្រកាស​ផ្ញើមកកាន់ទីក្រុងសេអ៊ូល មេដឹកនាំ គីម ជុងអ៊ុន​បាននិយាយថា «សុំទោស ដែលរឿងរ៉ាវកើតឡើងដោយអចេតនា និងមិនអាចទទួលយកបាន»។ការសុំទោសខាងលើ​បានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំកូរ៉េខាងជើង បានត្រួតពិត្យ​យ៉ាងល្អិតល្អន់​ ហើយមិនចង់ឲ្យទំនាក់ទំនង​ប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។
ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងផងដែរថា ហេតុការណ៍ខាងលើ នឹងក្លាយទៅជាកម្លាំងជំរុញ​ដល់ប្រទេសទាំងពីរ​តភ្ជាប់កិច្ចពិភាក្សា បង្កើតទំនាក់ទំនងល្អប្រសើរជាប្រទេសបងប្អូន ជួយគ្នាទៅវិញទៅមក​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print