ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីបិទការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងប្រគល់ពានរង្វាន់ នៅមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន ។
សូមបញ្ជាក់ថា៖ ការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា៕
ដោយ៖ សិលា
...