ទីក្រុងមូស្គូបន្តឲ្យសិស្សឈប់សម្រាកក្នុងខែតុលាជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

បើទោះបីរុស្ស៊ីជាប្រទេសមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩មុនគេបង្អស់នៅលើពិភពលោក​​ក្តី ប៉ុន្តែប្រទេសនេះ​នៅតែ​បន្តរិឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។
នៅពេលនេះដែរអភិបាលក្រុងមូស្គូ លោក Sergei Sobyanin នៅថ្ងៃទី​២៩ខែកញ្ញា ​បានប្រកាសថា ទីក្រុងមូស្គូ នឹងបន្តឲ្យសិស្សសាលាសម្រាកក្នុងខែតុលាជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លង ។ ​ប៉ុន្តែនៅក្នុងខែតុលាសិស្ស និឹងបន្តឈប់តែ​២សប្តាហ៍​ដើមខែតែប៉ុណ្ណោះ​ គឺដល់ថ្ងៃទី​១៨ខែតុលា។ ជាមួយគ្នានោះដែរ ​លោក Sergei Sobyanin បានស្នើដល់ពលរដ្ឋដែលមានវ័យ​៦៥ឆ្នាំឡើង​ត្រូវតែ​ ស្នាក់នៅក្នុងផ្ទះ​បញ្ចៀសការឆ្លងកូវីដ​-១៩​។
បច្ចុប្បន្ន រុស្ស៊ី មានករណីឆ្លងកូវីដ​-១៩​សរុប ១.១៥៩.០០០ នាក់ ឈរលំដាប់ទី​៤​នៅលើពិភពលោក។ ជាមួយគ្នានេះរុស្ស៊ីក៏មានអ្នកស្លាប់​ ២០,៥៤៥នាក់ផងដែរ។ នៅក្នុងខែតុលា រុស្ស៊ី​នឹងមានគម្រោងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ​ដល់ពលរដ្ឋទូទៅ​ ។
គិតមកដល់ម៉ោង​៦ល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០ តាមគេហទំព័រ Worldometers ​ចំនួនអ្នកឆ្លងកូវីដ​-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ទៅជាង ៣៣,៥លាននាក់ និងស្លាប់ជាងមួយលានាក់ ។ ប្រទេសមានអ្នកឆ្លងលើសពី​១លាននាក់ មាន​៤ប្រទេស គឺអាមេរិក មានអ្នកឆ្លងជាង​៧,៣លាននាក់ ឥណ្ឌាមានអ្នកឆ្លងជាង​៦លាននាក់ ប្រេស៊ីលមានអ្នកឆ្លងជាង៤,៧លាននាក់ និងរុស្ស៊ីមានអ្នកឆ្លង ជាង​១លាននាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print