ពលករខ្មែរ៧នាក់ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្នុងពេលឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទាហានឈុតខ្មៅរបស់ថៃកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០បានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ៧នាក់ នៅត្រង់ចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត ក្នុងពេលពលករខ្មែរទាំងនោះឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។

តាមកាសែតក្នុងស្រុករបស់ថៃមួយបានចុះផ្សាយឲ្យដឹងថាពលករខ្មែរទាំង៧នាក់នោះ មានប្រុស ២នាក់ ស្រី ៤នាក់ និងកុមារាម្នាក់។អ្នកទាំងនេះ ត្រូវបានទាហានឈុតខ្មៅថៃនៃកងរយ ១២០៥ សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញ ចាប់ខ្លួននៅបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។

ក្រោយឃាត់ខ្លួនប្រជាពលរដ្ឋទាំង៧នាក់នេះបានប្រាប់សមត្ថកិច្ចថៃថា ដោយសារក្នុងសម័យកូវីដ-១៩នេះ ពួកគាត់គ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាតជីវភាព ទើបបង្ខំចិត្តលួចឆ្លងដែនដោយខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅចំណុចផ្សាររុងក្លឿ។តែការឆ្លងដែននេះត្រូវក្រុមយោធាឈរជើងនៅព្រំដែនយកលុយថ្លៃផ្លូវទៅក្នុងស្រុកថៃ ២០០០បាត ហើយពេលមកកម្ពុជាវិញគេយក ២០០០បាតដែរ៕ដោយ៖ប្រាថ្នា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print