បុរសម្នាក់ខ្ចីលុយម្ដាយក្មេក៥០ដុល្លារត្រូវម្ដាយបង្កើតស្ដីបន្ទោសក៏សម្រេចចិត្តធ្វើអត្តឃាតចងកនៅលើដើមអម្ពិលទឹក

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ក្រោយពីទៅខ្ចីលុយម្ដាយក្មេក៥០ដុល្លារហើយត្រូវម្ដាយបង្កើតស្ដីបន្ទោស ក៏សម្រេចចិត្តយកខ្សែនីឡុងទៅចងភ្ជាប់នឹងដើមអម្ពិលទឹកចងកសម្លាប់ខ្លួនតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះពៅ ធារ៉ូ អាយុ២៧ឆ្នាំ មានមុខរបរដើរសង់រោងការនិងរោងបុណ្យស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថានៅមុនពេលកើតហេតុ គឺនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទៅខ្ចីលុយម្ដាយក្មេកបានចំនួន៥០ដុល្លារ ហើយខណៈមកដល់ផ្ទះវិញក៏បានប្រាប់ម្ដាយបង្កើតថាខ្លួនបានខ្ចីលុយពីម្ដាយក្មេកចំនួន៥០ដុល្លារ ភ្លាមៗនោះត្រូវបានម្ដាយបង្កើតស្ដីឱ្យថា ហេតុអ្វីបានជាឃើញតែទៅខ្ចីលុយពីម្ដាយក្មេកទៅវិញ ម៉េចមិនព្រមយកលុយទៅជូនគាត់ចាយ?ពេលនោះជនរងគ្រោះអត់មានតមាត់ជាមួយនឹងម្ដាយបង្កើតទេ គឺនៅយប់កើតហេតុថ្ងៃទី ២៩ ខែកញ្ញានោះ ក៏បាននាំគ្នាចូលដេកអស់ទៅ។

ប្រភពព័ត៌មានបានបន្តទៀតថា លុះព្រឹកឡើងនៅវេលាម៉ោង ៦ និង១៥នាទីត្រូវបានបងប្អូនប្រជាពលរដ្ឋដែលដើរហាត់ប្រាណបានប្រទះឃើញជនរងគ្រោះយកខ្សែនីឡុងពណ៌សទៅចងជាប់នឹងដើមអម្ពិលទឹកចងកសម្លាប់ខ្លួនបាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើល និងបានទៅប្រាប់ឱ្យក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលកន្លែងកើតហេតុ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមកកន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើដងខ្លួនសាកសពបានបញ្ជាក់ថា សាកសពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន៕ជ្រោយពេជ្រ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print