ក្មេងស្ទាវ៣នាក់រងរបួសធ្ងន់ស្រាលក្រោយពីរថយន្តបុកដួលរណូករណែលពេញផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី៖ ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅ ពាក់ស្លាក់លេខ រតនគីរី1c-5001 ដែលស្ទាវទាំង៣នាក់ជិះឌុបគ្នាតាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមហ៊ុយទ្រលោមមួយខ្សែក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនផ្តាច់ព្រលឹងខណៈមកដល់ចំណុចកើតហេតុស្ថិតក្នុងភូមិឡូមេ សង្កាត់យក្ខឡោម ក្រុងបានលុង បានបើកវ៉ា និងជែងរថយន្តមួយគ្រឿងមិនផុតព្រោះចៃដន្យវ៉ាករថយន្តមួយគ្រឿងផ្សេងទៀតកំពុងធ្វើចរាចរបញ្ច្រសទិសគ្នាពីជើងទៅត្បូងក៏ពន្លះចំពីមុខ​​​​​​​​​​​​​​យ៉ាងពេញទំហឹងតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ប្រភពបន្តទៀតថា យុវជនទាំង៣នាក់ត្រូវបានគេស្គាល់ឈ្មោះទី១ អេម សុងលៀង អាយុ១៥ឆ្នាំ ទី២ ឈ្មោះ សួន វណ្ណះ អាយុ១៦ឆ្នាំ
និងទី៣ ឈ្មោះម៉ង ធន់ ណា អាយុ១៧ឆ្នាំ(អ្នកបើកបរ)ពួកគេទាំងបីនាក់ជាជនជាតិទំពួនមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្កម៉ាក តូយូតា(តាកូម៉ា)ពណ៍ខ្មៅ ពាក់ស្លាកលេខ២R.៦៧៣៨ បើកក្នុងទិសដៅពីជើងទៅត្បូង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរជើងគោកខេត្តចុះមកវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការនគបាលខេត្តរងចាំ ធ្វើការដោះស្រាយនៅពេលក្រោយ។ រីឯ ជនរងគ្រោះពីរនាក់ដឹកបញ្ចូនតាមរថយន្តសាម៉ុយទៅមន្ទីពេទ្យបង្អែកខេត្តនិងម្នាក់ទៀតដឹកបញ្ចូនតាមម៉ូតូរបស់សាច់ញាតិទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសង្គ្រោះបន្ទាន់ ៕

image

image

image

image

image

image

image

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print