ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ធនាគារពិភពលោក​ បានប្រកាសពីកញ្ចប់ជំនួយ​មានទឹកប្រាក់ដល់ទៅ​១២ពាន់លានដុល្លារ ជួយដល់ប្រទេសក្រីក្រសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។
តាមគម្រោងខាងលើរបស់ ធនាគារពិភពលោក ទឹកប្រាក់ទាំង​នោះអាចទិញវ៉ាក់សាំងសម្រាប់បង្ការការឆ្លងកូវីដ​-១៩ ដល់មនុស្ស​២ពាន់លាននាក់​។ ដើម្បីធានាដល់បណ្តាប្រទេសក្រីក្រមានប្រាក់ចំណូលទាបធនាគារពិភពលោក​បានស្នើដល់ប្រទេសអ្នកមានដើរតួនាទីសំខាន់ បើកប្រាក់ទាំងនោះក្នុងរយៈពេល​១២-១៨ខែខាងមុខ​។
គិតមកដល់ព្រឹកថ្ងៃទី​៣០ ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ៣៣,៧៧លាននាក់ និងស្លាប់កើនឡើង​ជាង​១លាននាក់​។ ប៉ុន្តែក៏មានអ្នកព្យាបាលជាសះស្បើយជាង​២៥លាននាក់ផងដែរ​។
ជាមួយគ្នានោះ អង្គការសុខភាពពិភពលោក​WHO ​ក៏បានអំពាវនាវដល់បណ្តាប្រទេសសូមមានវិធានការទប់ស្កាត់ការឆ្លងកូវីដ​-១៩​ឲ្យបានល្អបំផុតមុនពេលវ៉ាក់សាំងប្រើប្រាស់ជាផ្លូវការ ។ ប្រសិនបើទប់ស្កាត់មិនបានល្អនោះទេ នឹងមានអ្នកស្លាប់ដល់ទៅ​២លាននាក់ដោយកូវីដ​-១៩ ។
នៅពេលនេះប្រទេសដែលនៅមានចំនួនអ្នកឆ្លងកើនឡើងក៏បានបន្តអនុវត្តច្បាប់គ្រាមានអាសន្ន ដើម្បីទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព​។ ទន្ទឹមនឹងនោះក៏មានប្រទេសជាច្រើនបានបើកដំណើរការហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញផងដែរ​ ក្នុងនោះមានជប៉ុន ចិន ថៃ វៀតណាម កូរ៉េខាងត្បូង​​…ដែលជាប្រទេសទប់ស្កាត់ការឆ្លងកូវីដ​-១៩​បានល្អបំផុត​៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print