ជួលសន្ដិសុខ ក្រុមហ៊ុន M.S.P.S អោយមកយាម ដូចឱ្យមកលួចម៉ូតូអ្នកសារព័ត៌មានប៉ុស្តិ៍លេខ៣

ចែករំលែក៖

ភ្នំពេញ៖ ទុកចិត្តមិនបានក្រុមហ៊ុនសន្តិសុខ អង្ករកំប៉ុង រើសបុគ្គលិក ត្បាញៗអាយ អត់គិតពីសាវតាជាតិទេ ទីបំផុត..! ម៉ូតូមួយគ្រឿងរបស់បុគ្គលិកស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ ត្រូវបានសន្តិសុខ ក្រុមហ៊ុន M.S.P.S លួចយកទៅបាត់ ដែលគិតមកដល់ពេលនេះ មានរយៈ ពេលជាងមួយខែកន្លងទៅហើយ ដែលក្រុមហ៊ុនមិនមានការដោះស្រាយតាមការសន្យាសោះ ។ តើមានប៉ុន្មានទៀតក្រុមហ៊ុនសន្តិសុខឯកជនធុនៗនេះ.,! ។

សូមបញ្ជាក់ថា៖ ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ រឿន សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក វិទ្យុ រាជធានីភ្នំពេញ FM 103 Mhz មានលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ យឹម ពិសិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា បុគ្គលិករបស់ក្រុមហ៊ុនសេវាកម្មសន្តិសុខ ជំនាញ អឹម ស្រ្តង ( M Strong Profession Security Service Co.,ltd) ហៅកាត់ M.S.P.S មានលំនៅក្នុងភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ដែលត្រូវបាន ក្រុមហ៊ុន ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជួលអោយមកយាមនៅក្នុងទីតាំងក្រុមហ៊ុន។ ទោះមានអត្តសញ្ញាណ និងមានឈ្មោះជាបុគ្គលិកក្រុមហ៊ុន ក៏ខាងក្រុមហ៊ុន សន្តិសុខ នេះ អាចរហេមរហាម អត់លុយ គ្មានលុយសងជនរងគ្រោះ។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ គាត់បានជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HV-7119  លេខតួ 5576596 ទៅចត ទុកនៅក្នុងបរិវេណ ស្ថានីយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅផ្ទះលេខ 2AB ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់មក គាត់បានដើរចូល ទៅក្នុងការិយាល័យធ្វើការជាធម្មតា។ លុះមកដល់ម៉ោង១រសៀល (ថ្ងៃដដែល) ជនរងគ្រោះ បានដើរទៅហូបបាយនៅខាងក្រៅស្ថានីយ រហូតដល់វេលាម៉ោងប្រហែល ១ និង៥០នាទី រសៀល ទើបគាត់ត្រឡប់ចូលមកធ្វើការវិញ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនហើយក៏បានដើររក ក៍ស្រាប់តែបាត់ទាំងសន្តិសុខ ដែលជាជនសង្ស័យ ឈ្មោះ យឹម ពិសិទ្ធ នេះថែមទៀត។

ជនរងគ្រោះបានបន្ដថា ៖ បន្ទាប់មក គាត់បានសុំឲ្យបុគ្គលិកឆែកកាមេរ៉ាសុវត្ថិភាព របស់ផ្សារ សម័យស្វែ ស្ថិតនៅខាងមុខស្ថានីយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ក៏បាន ឃើញឈ្មោះ យឹម ពិសិទ្ធ (សន្តិសុខយាម) លួចម៉ូតូរបស់គាត់ ជិះចេញពីស្ថានីយ៍ នៅវេលា ម៉ោង ១ និង៣០ នាទីរសៀល ហើយគេចខ្លួនបាត់រហូតតែម្តង។

ជាមួយគ្នានេះដែរ ជនរងគ្រោះបានស្នើឲ្យក្រុមហ៊ុនសេវាកម្មសន្តិសុខជំនាញ អឹមស្រ្តង (M Strong Profession Security Service Co.,ltd. ហៅកាត់ M.S.P.S) ជួយពន្លឿន ការដោះស្រាយបញ្ហាម៉ូតូរបស់គាត់ ដែលបុគ្គលិករបស់ក្រុមហ៊ុនសន្ដិសុខនេះលួច ដោយផ្អែកលើកិច្ច សន្យាជាមួយនឹងស្ថានីយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិ៍លេខ៣។ បើយោងតាមកិច្ចសន្យា ក្រុមហ៊ុនសេវាកម្មសន្តិសុខជំនាញ អឹមស្រ្តង (M Strong Profession Security Service Co.,ltd.) ហៅកាត់ M.S.P.S ជាមួយឈ្មោះ យឹម ពិសិទ្ធ តាមប្រការ ទី០៥៖ ការប្រព្រឹត្តខុសលក្ខន្តិកៈ ឬចូលលួចទ្រព្យសម្បត្តិក្រុមហ៊ុន ក៏ដូចជា ភ្ញៀវក្នុងគោលដៅ ដែលខ្លួនកំពុងតែបំពេញការងារ ហើយរត់គេចខ្លួនបាត់ អ្នកធានាអះអាង ត្រូវចេញសងរាល់ការ ខូចខាត ឬបាត់បង់ទាំងស្រុង ចំពោះក្រុមហ៊ុន និងចំពោះមុខច្បាប់។

សូមបញ្ជាក់ថាបន្ទាប់ពីមានករណីនេះកើតឡើងភាគីខាងក្រុមហ៊ុនសន្តិសុខខាងលើក៏បានធ្វើ  ការសម្របសម្រួលជាមួយភាគីម្ចាស់ម៉ូតូ ដោយសុំសង៧០ភាគរយ ប៉ុន្តែភាគី ខាងម្ចាស់ម៉ូតូ មិនអាចទទួលយកបាននោះទេ ។

ទាក់ទិនទៅនឹងករណីនេះដែរមានការលើកឡើងថាក្រុមហ៊ុន ប៉ុស្តិ៍លេខ៣ ជួលសន្តិសុខឲ្យទៅយាមការពារទ្រព្យសម្បត្តិ បែរជាបុគ្គលិករបស់ ក្រុមហ៊ុន សន្តិសុខ នោះ  ជាចោរលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប៉ុស្តិ៍លេខ៣ទៅវិញ។

សូមរំលឹកថា៖ មុននឹងជួលសន្តិសុខ ឯកជនមកយាមក្រុមហ៊ុន ផ្ទះសម្បែង សណ្ឋាគារ ឃ្លាំង សាលារៀន កម្មវិធី ។ល។ មេត្តា មើលយីហោក្រុមហ៊ុនឱ្យបានច្បាស់ពី ធនធាន ការទទួលខុសត្រូវ ។ ចៀសវាងជួលមកយាម ដូចឱ្យមកលួច ទីបំផុតខាងក្រុមហ៊ុន ខ្វះការទទួលខុសត្រូវ ឬគ្មានលុយជាសំណងរ៉ាប់រង។

ពាក់ព័ន្ធករណីខាងលើអង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីក្រុមហ៊ុនសេវាកម្មសន្តិសុខជំនាញ អឹមស្រ្តង (M Strong Profession Security Service Co.,ltd.) ហៅកាត់ M.S.P.S នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print