កន្លងមក លោកត្រាំបានក្លាយជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយសារតែលោកបានខិតខំផ្សះផ្សាទំនាក់ទំនងរវាងអុីស្រាអែល និងប្រទេសតំបន់អារ៉ាប់។ នៅពេលនេះបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋក៏ទទួលបានការជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ដែរ។
នៅថ្ងៃទី២៩ ខែកញ្ញា សមាជិកគណបក្សប្រឆាំងរបស់អង់គ្លេស លោកChris Bryant បានស្នើឈ្មោះបេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ហើយទទួលបានការយល់ព្រមពីគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ។
លោក Chris Bryant បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន Evening Standard ថា «មនុស្សមួយចំនួនត្រូវតែពឹងផ្អែកទៅលើអំពើហិង្សា ទើបមានសន្តិភាព។ ប៉ុន្តែលោកបៃឌិនវិញបានចាត់ទុកថា កម្លាំងនៃការបញ្ចុះបញ្ចូលចិត្តសាស្ត្រជាអាវុធដ៏សំខាន់ ធ្វើឲ្យបេះដូងមនុស្សផ្លាស់ប្តូរ ជាការផ្លាស់ប្តូររបស់ពិភពលោក»។
លោក Chris Bryant បានប្រកាសថា សំណើជ្រើសរើសលោក បៃឌិនជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព បានធ្វើឡើងមុនពេលបេក្ខភាពប្រធានាធិបតីអាមេរិក ទាំងពីរ រូបចូលរួមប្រកួតប្រជែងសម្តីផ្ទាល់ ។ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០នឹងត្រូវធ្វើឡើង នៅខែតុលា ៕