អភិបាលខេត្តស្ទឹងត្រែង ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០៦គ្រួសារ ស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានពិធីសំណេះសំណាល និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០៦គ្រួសារ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 

សូមជម្រាបជូនថា៖ នៅរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ២០៦គ្រួសារ មកពីឃុំចំនួន ២ គឺឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១បេ ស្មើនិង អង្គរ ២៥ គីឡូក្រាម  ភួយ១ មី១កេស ទឹកត្រី១យួរ  និងត្រីខ ១យួរ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកសេសាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

                

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print