Breaking news៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ឆ្លងកូវីដ​១៩

ចែករំលែក៖

ក្តីព្រួយបារម្ភពីការឆ្លងកូវីដ​១៩ ដល់ប្រធានាធិបតីអាមេរិក ពេលនេះក្លាយជាការពិតហើយ ដោយកាលពីយប់ថ្ងៃទី​១ខែតុលា(ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកនិងភរិយា​បានឆ្លងកូវីដ​១៩។
ផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងនយោបាយអាមេរិក អាស្រ័យទៅលើស្ថានភាព ជំងឺរបស់ប្រធានាធិបតិ ក្រោយឆ្លងកូវីដ​១៩ មានកម្រិតធ្ងន់ប៉ុណ្ណា ។ ប្រសិនបើលោកមានកម្រិតស្រាល នឹងមិនប៉ះពាល់នោះឡើយ​ ផ្ទុយទៅវិញ បើកម្រិតធ្ងន់ គឺអាចប៉ះពាល់ដល់សេដ្ឋកិច្ចនយោបាយ ។
ជាច្រើនខែកន្លងមក មន្ត្រីអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពី ការឆ្លងរាលដាលកូវីដ​១៩​នៅសេតវិមាន ហើយពេលនេះ ក្តីបារម្ភក្លាយជាការពិត ដោយប្រធានាធិបតីនឹងមន្ត្រីជាច្រើនរូប បានឆ្លងកូវីដ​១៩ ក្នុងនោះមានទីប្រឹក្សាផ្ទាល់ លោកត្រាំ ។ នៅពេលនេះមន្ត្រីជាច្រើនរូបកំពុងតែរងចាំលទ្ធផលធ្វើតេស្តរកកូវីដ​១៩ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print