ប្អូនស្រី​មេដឹកនាំកូរ៉េខាងជើងបានបង្ហាញខ្លួនជាសាធារណៈក្រោយរយៈពេល​៣ខែ​

ចែករំលែក៖

លោកស្រី Kim Yo-jong ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី២ ខែតុលា បានបង្ហាញខ្លួនជាថ្មីតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់កូរ៉េខាងជើង​។ សូមបញ្ចាក់ថា លោកស្រី ​Kim Yo-jong មិនបានបង្ហាញខ្លួនតាំងពីដើមខែកក្កដាមក។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី​២ ខែកញ្ញា បានផ្សាយថា លោកស្រី Kim Yo-jong ​រួមដំណើរជាមួយបងប្រុសគីមជុងអ៊ុន រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានទៅត្រួតពិនិត្យ ការអភិវឌ្ឍឡើងវិញនៅតំបន់ដែលរងគ្រោះ​ដោយគ្រោះទឹកជំនន់និងខ្យល់ព្យុះ ។
ការបង្ហាញខ្លួនថ្មីបំផុតរបស់លោកស្រី Kim Yo-jong គឺ​រួមដំណើរជាមួយបងប្រុសទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់។ តាំងពីពេលនោះមកលោកស្រីមិនដែលបង្ហាញខ្លួនទៀតឡើយ ។ ការអវត្តមានរបស់លោកស្រី​Kim Yo-jong ​បានបង្កឲ្យមានពាក្យចចាមអារ៉ាមថា​ បងប្រុសគីម ជុងអ៊ុន​បានកាត់បន្ថយអំណាចក្រោយ មានវិវាទជាមួយកូរ៉េខាងត្បូង ហើយបំផ្ទុះបំផ្លាញអគារទំនាក់ទំនងនៅព្រំដែនទៀតផង​។
លោកស្រី Kim Yo-jong មានភាពល្បីល្បាញថាជាអ្នកស្នងតំណែងបងប្រុស ដឹកនាំប្រទេស ក្នុងពេលលោកគីម ជុងអ៊ុន ទៅសម្រាកលម្ហែកាយកាលពីខែមេសា ។​ នៅពេលនោះ ក៏មានពាក្យ​ចចាមអារ៉ាមថា លោក គីមជុងអ៊ុនវះកាត់បេះដូង​។
លោកស្រី​Kim Yo-jong ត្រូវបានចាត់ទុកថា ជាបុគ្គលមានអំណាច ជាជំនួយការផ្ទាល់របស់មេដឹកនាំ គិីម ជុងអ៊ុន​ ក្នុងការសម្រេចពីគោលនយោបាយការបរទេស​។ លោកស្រី តិច​បង្ហាញខ្លួននៅមុខមហាជននៅមុនឆ្នាំ​២០១០ ហើយចាប់តាំងពីបងប្រុសឡើងកាន់អំណាចដឹកនាំប្រទេសមក លោកស្រី​Kim Yo-jong ក៏បានជួយជ្រោមជ្រែងដល់បងដឹកនាំប្រទេសឲ្យបានល្អ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print