បេក្ខភាពប្រធានាធិបតី លោកបៃឌិន ធ្វើតេស្តអវិជ្ជមានកូវីដ​-១៩

ចែករំលែក៖

ក្រោយពេលលោកត្រាំ​បានឆ្លងកូវីដ​-១៩ បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទៅធ្វើតេស្ត ផងដែរ ដោយខ្លាច​ឆ្លងពីលោកត្រាំ ដោយសារតែរូបលោកនិងលោកត្រាំ បានជួបគ្នាកាលពីថ្ងៃទី​២៩​ខែកញ្ញា ក្នុងការតស៊ូមតិផ្ទាល់ជាលើកដំបូង​។ ប៉ុន្តែពេលនោះលោកបៃឌិនបាន រក្សាគម្លាតយ៉ាងល្អពីលោកត្រាំ​។
លោកវេជ្ជបណ្ដិត Kevin O’Connor បានបញ្ជាក់ថា
«លោកចូ បៃឌិន និងភរិយាបានធ្វើតេស្តរកវីរុសកូវីដ​-១៩ ហើយលទ្ធផលបានចេញមកហើយគឺអវិជ្ជមាន »។ នៅលើបណ្តាញសង្គម Twitter លោកបៃឌិន ក៏បានប្រកាសថា​​ «ខ្ញុំនិងភរិយា​ Jill Biden បានធ្វើតេស្តរួចហើយ ដោយមិនមានផ្ទុកកូវីដ​-១៩ ឡើយ»។
កន្លងមក សារព័ត៌មានCNN បានផ្សាយថា បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិន​បានទៅធ្វើតេស្តស្វែងរកកូវីដ​-១៩​។ នៅក្នុងជំនួបតស៊ូមតិ​កាលពីថ្ងៃទី​២៩ ខែកញ្ញា លោកបៃឌិន​បានឈរឆ្ងាយពីលោកត្រាំ​២ម៉ែត្រ​ដោយមិនពាក់ម៉ាស់ឡើយ។ ទាំងនោះហើយទើបលោកបៃឌិនត្រូវធ្វើតេស្តឲ្យបានច្បាស់​។
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ នឹងផ្អាករាល់សកម្មភាពឃោស​នាបោះឆ្នោត ​​ក្រោយការឆ្លងកូវីដ​-១៩​ ។ កាលពីយប់ថ្ងៃទី​២ខែតុលា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខាភិបាល​យោធា Walter Reed នៅក្រៅទីក្រុងវ៉ាស៊ីនតោនដើម្បីព្យាបាលជំងឺ កូវីដ​-១៩ ៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print