បោះឆ្នោតអាមេរិកនឹងទៅជាយ៉ាងណាបើបេក្ខភាពប្រធានាធិបតី​១រូបក្នុងចំណោមពីររូបស្លាប់ឬពិការភាព​នោះ?

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឆ្លងកូវីដ-១៩​ និងមន្ត្រីជាច្រើន ទៀតក៏បានឆ្លងដូចគ្នាដែរ ក្នុងនោះមានប្រធានគណៈកម្មការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានឆ្លងកូវីដ​-១៩ ដូចគ្នា ។
នៅសល់រយៈពេល​តែ១ខែទៀត ប៉ុណ្ណោះការបោះឆ្នោតនឹងចូលមក ដល់ ហើយពេលនេះមិនទាន់អាចសន្និដ្ឋានបានថា លោកត្រាំអាចនឹងជាសះស្បើយបានមុនពេលបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកាដែរឬទេ​។ ចំណុចនោះបានធ្វើឲ្យមនុស្សជាច្រើនចោទសួរថា តើនឹងមានរឿងអ្វីកើតឡើង​ប្រសិនបើ បេក្ខភាពប្រធានាធិបតី ឬប្រធានាធិបតី ស្លាប់​​ឬបាត់សមត្ថភាពដឹកនាំ «ពិការ»ជាដើម​នោះ? ការបោះឆ្នោតត្រូវផ្អាកដែរឬទេ​?​
ចម្លើយគឺ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិក​បានផ្តល់សិទ្ធិឲ្យសភាជាអ្នកសម្រេច​ពេលវេលាបោះឆ្នោត ។ តាមច្បាប់ ការបោះឆ្នោតធ្វើឡើងនៅថ្ងៃអង្គារដើមខែវិច្ឆិកា ដូច្នេះសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នឹងមិនអាចពន្យារពេលបោះឆ្នោតបានឡើយ បើទោះបីព្រឹទ្ធសភាគាំទ្រក្តី គឺការសម្រេចស្ថិតនៅលើសភា។ ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីមិនដែលពន្យារពេលម្តងណាឡើយ។
ចុះបើបេក្ខភាពស្លាប់មុនពេលបោះឆ្នោត ឬពិការភាព អសមត្ថភាព? ពេលនោះគណបក្សរបស់ខ្លួននឹងត្រូវជ្រើសរើសអ្នកជំនួសភ្លាម ដោយមិនអាចពន្យារពេលបានឡើយ។
បច្ចុប្បន្ន សន្លឹកឆ្នោត២,២លានសន្លឹកសម្រាប់បោះឆ្នោតតាមប្រៃសណីយ៍បានបញ្ជូនទៅកាន់​បណ្តារដ្ឋដែលមានការបោះឆ្នោតមុនកំណត់ ។
សន្លឹកឆ្នោតបានបញ្ជូនទៅកាន់​២៩រដ្ឋរួចមកហើយ ដូច្នេះការបោះឆ្នោតនៅតែរក្សាលោកត្រាំ បេក្ខភាពតំណាងគណបក្សសាធារណរដ្ឋ និងលោកបៃឌិនតំណាងគណបក្ស ប្រជាធិបតេយ្យ ដដែល មិនអាច​ប្តូរបានឡើយ ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print