Novak Djokovic ផ្តួល Daniel Elahi Galan ឡើងជុំទី៤កម្មវិធី French Open

ចែករំលែក៖

កីឡាករវាយតឺន្នីសចំណាត់ថ្នាក់លេខ១ពិភពលោក Novak Djokovic បានបង្ហាញនូវទម្រង់លេង ដ៏ល្អមួយទៀតដើម្បីផ្តួលកីឡាករ Daniel Elahi Galan និងឈានដល់ជុំទី៤ French Open ។

កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់Grand Slam លើកទី១៨ របស់ខ្លួនបានយកឈ្នះកីឡាករជម្រើសជាតិកូឡុំប៊ី Daniel Elahi Galan ក្នុងលទ្ធផល៦–០ ៦–៣ និង៦–២ ។

Djokovic ដែលបានប្រើសិតទី១ក្នុងរយៈពេល២៥នាទី ចាញ់តែ៥សិតប៉ុណ្ណោះក្នុង៣ ប្រកួតដំបូងរបស់គាត់។ កីឡាកររូបនេះនឹងត្រូវជួបជាមួយកីឡាករ Karen Khachanov លំដាប់ទី១៥ នៃប្រទេសរុស្ស៊ីសម្រាប់វគ្គមួយភាគបួននៅទីក្រុងប៉ារីស។

Djokovic បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាខ្ញុំលេងមិនអីទេ លេងបានល្អជាងមុន ហើយជាឆ្នាំទី ១១ ជាប់ៗគ្នាដែលគាត់បានឈានដល់វគ្គ១៦ចុងក្រោយនៅឯ Roland Garros”។

ដោយចង់ដណ្តើមយកពានរង្វាន់ French Open ជាលើកទី២ Djokovic មើលទៅហាក់ដូចជាមិនមានបញ្ហាជាមួយនឹងលេខ១៥៣ពិភពលោក។ Djokovic ទទួលបានការអបអរសាទរដ៏ធំធេងបំផុតនៅពេលដែលគាត់បានឡើងវគ្គបន្ទាប់។

Djokovic បានបញ្ចប់ជាមួយនឹងអ្នកឈ្នះចំនួន៣៨នាក់ និងបានសន្សំពិន្ទុសម្រាកចំនួន ៥ ដែលគាត់បានប្រឈមមុខដោយការធ្លាក់ចុះរបស់គាត់បានផ្តល់លទ្ធផលល្អជាពិសេស ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print