ឃាត់រថយន្តចំនួន ១១គ្រឿង នៅខេត្តបាត់ដំបងដែលជាគោលដៅដើមទី និងទីតាំងចល័តនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១រោច ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោកឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៥៧ លើទីតាំង៖
• ទីតាំងចល័តត្រង់ចន្លោះ PK02-03 ក្នុងឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង
• ទីតាំងដើមទីត្រង់ PK21 ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹក ស៊ីម៉ង់ ថ្ម ខ្សាច់ ដែក គ្រឿងទេស និងទំនិញផ្សេងៗទៀត ចំនួន ៥១គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៧តោន ដល់ ១៩តោន។ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

សូមក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការដោយធ្វើការដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីថែរក្សាផ្លូវជាតិឲ្យបានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print