Update : តុលាការកាត់ទោសតម្រឹម លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវ រួចដោះលែងអោយមានសេរីភាព ឡើងវិញ នៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃ ប៉ុណ្ណោះ សល់ប៉ុន្មានព្យួរជាធម្មតា ។ ដូច្នេះ មានន័យថា លោក សុវណ្ណ រិទ្ធី នឹងត្រូវដោះលែងអោយមានសេរីភាពឡើងវិញ ប្រសិនបើគ្មានជាប់បណ្តឹងណាផ្សេងទៀតទេ ។ 

លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ជាប់ចោទពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ ក្រោយស្ថាប័នមួយនេះ ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និង កាត់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩ ។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ TVFB ផងដែរ ៕ ដោយ៖ចេស្តា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print