អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកខណៈភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ប៉ុន្មានថ្ងៃជាប់គ្នានេះដោយសារអាកាសធាតុមិនអំណោយផលបានធ្លាក់ភ្លៀងមកជាបន្តបន្ទាប់ធ្វេីឲ្យតំបន់មួយចំនួនក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ជាពិសេសខាងក្រោយសាលារៀនជម្ពូវ័ន​ ភូមិជម្ពូវ័នទី១​ តែម្តងមានការជន់លិច​ ពិបាកដល់ប្រជាពលរដ្ឋរស់នៅ​ ទេីបនៅព្រឹកថ្ងៃទី៥ ខែតុលា ​ឆ្នាំ២២០២០នេះ ដោយមានការចង្អុលបង្ហាញពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកសុទ្ធ សុជាតិ​ ចៅសង្កាត់រងបានយកគ្រឿងចក្រទៅកាយប្រឡាយមួយខ្សែដើម្បីរំដោះទឹកចេញផងដែរ។
លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងបានឲ្យដឹងថា​ កន្លងមកទីតាំងខាងលេីមិនដែលមានទឹកលិចនោះទេ​ បន្ទាប់មកដោយសារតែម្ចាស់ដីស្រែគាត់បានចាក់ដីលុបទេីបលែងមានកន្លែងស្តុកទឹកធ្វេីឲ្យភ្លៀងមកលិចបែបនេះ។

លោកបន្តថា​ ដោយសារតែឃេីញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះទេីបលោកស្នេីដល់ម្ចាស់ដីសុំធ្វេីការកាយប្រឡាយដេីម្បីរំដោះទឹកចេញផងដែរ។
លោកបញ្ជាក់ថា​ ប្រឡាយដែលត្រូវកាយនេះមានទំហំ២ម៉ែត្រនិងបណ្តោយ៣០០ម៉ែត្រ​ ៕

ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print