រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកម្មករប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

ចែករំលែក៖

 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ក្នុង ដំណាក់កាលអន្តរកាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។

លក្ខខណ្ឌជ្រើសរើស៖

១- ភេទប្រុស អាយុចាប់ពី១៨ឆ្នាំឡើងទៅ

២- មានកាយសម្បទាមាំមួន

៣- អាចបំពេញការងារគ្រប់ស្ថានភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

៤- ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ 

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចំណាប់អារម្មណ៍ រួសរាន់មកដាក់ពាក្យ នៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៧ ៧២២២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីពេលនេះតទៅ ៕ សំរិត

    

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print