នាយកកីឡាក្លិប Lyon គឺលោក Juninho បានសារភាពថា ខ្សែបម្រើប្រយុទ្ធ Memphis Depay អាចនឹងចាកចេញពីក្លិបនៅថ្ងៃផុតកំណត់ផ្ទេរនៅសប្តាហ៍នេះ។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Barcelona នេះដែលនឹងត្រូវបញ្ចប់នៅថ្ងៃចន្ទ។ លោក Juninhoបានប្រាប់ Telefoot កាលពីថ្ងៃអាទិត្យថា“ គាត់នៅសល់រយៈពេល១២ខែទៀតលើកិច្ចសន្យារបស់គាត់។ ដូច្នេះគាត់មានកិច្ចសន្យា យល់ព្រមជាមួយ Barcelona យើងមិនលាក់ពីរឿងនោះទេ។
លោក Rudi Garcia គ្រូបង្វឹករបស់ Lyon បានពន្យល់ថា“Memphis មិនបានលេងដោយសារតែសុខភាពរបស់គាត់និងដោយសារតែអ្វីដែលអាចនឹងកើតឡើងនៅថ្ងៃចន្ទនេះ។
Lyon បានដាក់តម្លៃ Depay ចំនួន១៥លានអឺរ៉ូដោយតម្លៃខ្លួនគួរឱ្យកត់សម្គាល់ទាបជាងនេះដោយសារស្ថានភាពកិច្ចសន្យារបស់គាត់”។
បញ្ហាធំសម្រាប់កីឡាករអន្តរជាតិហូឡង់គឺថា ក្រុម Barcelona មិនមានប្រាក់ដើម្បីបង់ចំនួនសរុបនោះទេបើមិនលក់កីឡាករមុន។ ជាលទ្ធផលអនាគតរបស់ Ousmane Dembele កំពុងតែឡើងស្រពិចស្រពិល ហើយព្រោះគាត់មិនច្បាស់នៅក្នុងផែនការរបស់លោក Ronald Koemanគ្រូបង្វឹក Barcelona សម្រាប់រដូវកាលនេះ។
ខ្សែបម្រើស្លាបរូបនេះត្រូវបានទុកនៅលើកៅអីបម្រុង កាលពី ក្រុម Barcelona ប្រកួតស្មើ ១-១ ជាមួយក្រុម Sevilla កាលពីយប់មិញ ។ ទន្ទឹមនឹងនេះលោក Koeman ផ្ទាល់បានផ្តល់អនុសាសន៍ដល់ក្លិបថា ពួកគេចុះហត្ថលេខា Depay នៅរដូវក្តៅនេះ។
ក្រុម Barcelona ក៏កំពុងសំឡឹងមើលលទ្ធភាពនៃការចុះហត្ថលេខា Eric Garcia ពីក្រុម Manchester City មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទផងដែរ។ នៅពេលនេះក្លិបទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារដែលនៅសល់តែ១ឆ្នាំទៀតលើកិច្ចសន្យារបស់គេនៅឯកីឡដ្ឋាន Etihad របស់ក្លិប Man City ៕ដោយ៖ភារៈ