រដ្ឋបាលរាជធានីកំពុងឈូសឆាយការាសសាំងសូគីមុិចនៅច្រមុះជ្រូកក្បាលថ្នល់ ដើម្បីកែសម្រួលប្រព័ន្ធចរាចរណ៍រំដោះការកកស្ទះ

ចែករំលែក៖

ភ្នំពេញ៖  ស្ថានីយប្រេងឥន្ធនៈ(ការាសសាំង)សូគីមុិចដែលមានទីតាំងស្ថិតនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការរុះរើនិងឈូសឆាយហើយ ខណៈដែលការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការាសសាំងខាងលើចេញដើម្បីកែសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់ក្បាលថ្នល់នេះឱ្យកាន់តែប្រសើរឡើង ខណៈដែលតំបន់នេះតែងតែទទួលនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

     ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៥ តុលានេះថា៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់ក្បាលថ្នល់ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយទីតាំងការាសសាំងសូគីមុិចដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់នេះហើយ ខណៈដែលការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ និងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាលដើម្បីសុំប្ដូរទីតាំងការាសសាំងខាងលើចេញ ។ ដោយនៅពេលនេះក្រុមការងារបានដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោងក្នុងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះ។ 

     លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង អភិបាលរាជធានីបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីសូមយកស្ថានីយប្រេងឥន្ធនៈ(ការាសសាំង)សូគីមុិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូរទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។

   លោកសាំ ពិសិដ្ឋបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរចរាចរណ៍នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុនីវង្សឱ្យបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង នៅពេលយកការាសសាំងសូគីមុិចនៅច្រមុះជ្រូកនេះចេញរួច៕ដោយ៖ សំរិត

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print