វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ របស់រុស្ស៊ី និងចិន នឹងប្រើប្រាស់ជាសកលក្នុងពេលឆាប់ៗ

ចែករំលែក៖

រុស្ស៊ីបានបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាព​ ដល់អ្នកប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩​​​ Sputnik V ក្រោយការចាក់វ៉ាក់សាំងនេះម្ជុលទីពីរ(លើកទីពីរ)។ សូមបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចាក់ពីរលើក(ពីរម្ជុល) ដោយមានគម្លាតពីគ្នា​២១ថ្ងៃ ពីលើកទីមួយ។​
ចំណែកវ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់ចិន ក៏ដូចគ្នានោះដែរ មានប្រសិទ្ធភាពនិងសុវត្ថិភាពល្អ។ នៅពេលនេះដែរ ចិន​កំពុងតែពិភាក្សា ជាមួយអង្គការសុខភាពពិភពលោក​ ជុំវិញការវាយតម្លៃទៅលើវ៉ាក់សាំង COVID-19 របស់ខ្លួន ដើម្បីឆ្ពោះទៅរកចេញឲ្យប្រើប្រាស់ជាសកល។
សារព័ត៌មាន​CNA នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែតុលា បានផ្សាយថា មន្រ្តីសម្របសម្រួលរបស់ អង្គការសុខភាពពិភពលោក (WHO) លោកស្រី Socorro Escalante នៅតំបន់ប៉ាស៉ីហ្វិកខាងលិច បានប្រាប់សន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញថា ចិនទើបតែបានបើកកិច្ចពិភាក្សា ជាមួយអង្គការសុខភាពពិភពលោក ដើម្បីឲ្យវ៉ាក់សាំង COVID-19 របស់ខ្លួន បញ្ចូលទៅបញ្ជីនៃការប្រើប្រាស់បន្ទាន់របស់ WHO។
វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ក្រោយការឆ្លងកាត់ការវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពពីសំណាក់ WHO អាចយកទៅប្រើប្រាស់ជាលក្ខណៈអន្តរជាតិ បាននៅករណីបន្ទាន់។ បុគ្គលិករាប់សិបម៉ឺននាក់ ដែលបម្រើការងារក្នុងវិស័យចាំបាច់ និងក្រុមប្រជាជនដែលត្រូវបានចាត់ទុកថា ប្រឈមហានិភ័យខ្ពស់ នៅក្នុងប្រទេសចិន គឺទទួលបានការចាក់វ៉ាក់សាំងដែលចិនផលិតឡើងខ្លួន​ឯងផ្ទាល់រួចទៅហើយ បើទោះបីជាការធ្វើតេស្តមិនទាន់ចប់ពេញលេញក៏ដោយក្តី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print