នគរបាល​ខេត្តបន្ទាយមានជ័យបន្ត​ចុះ​ជួយ​ច្រូតស្រូវ​លិចទឹកជូនប្រជាពលរដ្ឋបានជាង១០ហិកតា

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពេញមួយ​ព្រឹកថ្ងៃ​ទី​៦ ខែតុលា​ ឆ្នាំ​២០២០​ លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ុ​ន​ សំ​អន​ ស្នងការ​រង​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ អធិការដ្ឋាន​នគរបាល​ស្រុក​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សរុប​ ១០៥​នាក់​ ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​នៅ​វាល​ខាងកើត​ ភូមិ​រង្វាន​កើត​ ឃុំ​ចំណោម​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ។

 ការចុះជួយច្រូតស្រូវដោយការលិចលង់ដោយទឹកជំនន់ជូនដល់ប្រជាកសិករខាងលើនេះ ធ្វើឡើងដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក​ ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ។

លោកឧត្ដមសេនីយ៍ត្រី​ អ៊ុ​ន​ សំអន មានប្រសាសន៍ថា កិច្ចសហការគ្នាជួយច្រូតស្រូវប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់នេះទោះបីមានជួបការលំបាកក្នុងការច្រូតកាត់ក្នុងទឹកនិងការដឹកជញ្ជូនក្តីតែកម្លាំងយើងបានសម្រេចច្រូតកាត់បានជាលទ្ធផលជាង១០ហិកតាផងដែរ។

លោកឧត្តមសេនីយ៍បន្តថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនឹងបន្តជួយប្រជាពលរដ្ឋដែលជួបផលលំបាកនៅពេលមានគ្រោះធម្មជាតិជាបន្តទៀត៕ដោយ៖ប្រាថ្នា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print